លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់៖ ការងារហ្វឹកហ្វឺន បានដើរតួនាទីជាយុទ្ធសាស្រ្តយ៉ាងសំខាន់ សម្រាប់ការពារជាតិ

ចែករំលែក៖

ខេត្តកំពត៖ មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការកងពលតូចលេខ៧០ លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់បានថ្លែងថា “ការងារហ្វឹកហ្វឺន បានដើរតួនាទីជាយុទ្ធសាស្រ្តយ៉ាងសំខាន់ សម្រាប់ការពារជាតិ” ។  ការថ្លែងលើកឡើងបែបនេះត្រូវធ្វើឡើងក្នុងឱកាសដែលរូបលោក បានអញ្ជើញ សំណេះសំណាល វាយតម្លៃការងារ និងត្រួតពិនិត្យការសាកល្បងបាញ់គ្រាប់ពិតរបស់យោធិនដែលកំពុងតែ ហ្វឹកហ្វឺន ជំនាញ បើករថក្រោះ T55 និងជំនាញរថពាសដែក BMP1 នៅសាលាហ្វឹកហ្វឺនតេជោសែន ជុំគិរី របស់កងពលតូចលេខ ៧០ ខេត្តកំពត ។

លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មានប្រសាសន៍ថា ការងារហ្វឹកហ្វឺន បានដើរតួនាទីជាយុទ្ធសាស្រ្តយ៉ាងសំខាន់ សម្រាប់ការពារជាតិ តាមរយៈ ការផ្តល់ចំណេះដឹង និងពុទ្ធិដល់កងទ័ព ជាពិសេសយោធិន វ័យក្មេង ដែលជាអ្នកបន្តវេនជំនាន់ក្រោយ។ ផែនការហ្វឹកហ្វឺន បានបន្តជំរុញអោយយោធិនយើងមានសមត្ថភាព និងគុណភាពចំពោះហ្វឹនហ្វឺន បង្កើនសមត្ថភាព ដល់កងទ័ពអោយបានយល់ដឹងកាន់តែច្បាស់ និងស្ទាត់ជំនាញ ក្នុង ការបញ្ជាបាញ់គ្រាប់អោយបានល្អ និងចំគោលដៅ មានសមត្ថភាពខ្ពស់ក្នុងការប្រើប្រាស់សម្ភារគ្រឿង បំពាក់ត្រូវតាមលក្ខណៈបច្ចេកទេសឆ្លើយតបទៅនឹងតម្រូវការចាំបាច់តាមភារកិច្ចដែលបានចាត់តាំងរបស់កងយោធពលខេមរភូមិន្ទប្រកបដោយភាពទទួលខុសត្រូវជានិច្ច។

លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការ កងពល ក៏បាន ផ្តាំផ្ញើនូវការសួរសុខទុក្ខ របស់លោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក ជាពិសេស នាំនូវពាក្យសួរសុខទុក្ខរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែល តែងតែ គិត គូរ និងយកចិត្តទុកដល់កងកម្លាំង ក៏ដូចសិក្ខាកាម និងយោធាចារ្យទាំងអស់ ដែលបាននឹងកំពុងហ្វឹកហាត់រៀនសូត្រ។
នាឱកាសនោះលោកមេបញ្ជាការ កងពលលេខ៧០ ក៏បាននាំយកនូវអំណោយរបស់សម្តេចតេជោ មាន ដូច ជា៖ គ្រឿង ឧបភោគបរិភោគ ព្រមទាំង ភេសជ្ជៈនិងថវិកាផងដែរ ៕ ដោយ៖ សូរិយា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print