តំណាងលោក ឌី វិជ្ជា និងលោកស្រី ហ៊ុន ម៉ាណា នាំយកអំណោយមួយចំនួនធំទៅប្រគល់ជូនគ្រួសារមួយដែលកំពុងប្រឈមនឹងការខ្វះខាតក្នុងជីវភាព

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង៖ នៅថ្ងៃព្រហស្បត្តិ៍ទី ១៩ ខែ វិច្ឆិកា ឆ្នាំ២០២០ នេះលោក ឌី វិជ្ជា និងលោកស្រី ហ៊ុន ម៉ាណា បានចាត់ឱ្យលោក ជិន ប៊ុនធឿន និងក្រុមការងារមនុស្សធម៌នាំយកអំណោយមួយចំនួនធំទៅប្រគល់ជូនគ្រួសារមួយដែលកំពុងប្រឈមនឹងការខ្វះខាតក្នុងជីវភាព។
ដោយលោកទាំងពីរបានទទួលដំណឹងពីការបង្ហោះតាមការផ្សព្វផ្សាយប្រព័ន្ធទំនាក់ទំនងសង្គមពីការលំបាកខ្វះខាតក្នុងជីវភាពរបស់លោក រស់​ សារឹម​ និងប្រពន្ធឈ្មោះ​ ជាម​ កុសល​ មានមុខរបរជាជាងសំណង់មានកូនតូចៗចំនួន០២នាក់​ក្នុងបន្ទុក ដោយសារជីវភាពទើបធ្វើអោយអ្នកទាំងពីរ សម្រេចចិត្តនាំកូនតូចៗទៅធ្វើការជាមួយនៅតាមការដ្ឋានសំណង់នានាដែលខ្លួនកំពុងធ្វើ មើលទៅគួរអោយអាណិតអាសូរជាពន់ពេក ហើយគ្រួសារនេះរស់នៅ​ភូមិទ្រាជេីង​ ឃុំស្រែថ្មី​ ស្រុករលាប្អៀរ​ ខេត្តកំពង់ឆ្នាំង​ ។
អំណោយដែលបានផ្តល់ជូនក្នុងពេលនេះរួមមាន៖
១-ត្រីខ ចំនួន ១០០កំប៉ុង
២-មី ចំនួន៥កេសតូច
៣-ទឹកដោះគោខាប់ ចំនួន៤៨កំប៉ុង
៤-ស្ករសចំនួន ៥គីឡូ
៥-វិទ្យុស្តាប់ F12 និងថ្មពិលចំនួន ០១ ឈុត
៦-សាប៊ូដុំចំនួន ១២ដុំ
៧-ថ្នាំពេទ្យចំនួន ៥ប្រអប់
៨-ជេលលាងដៃចំនួន ០៥ ដបតូច
៩-ខោអាវយាយតាចំនួន ០៤កំផ្លេ
១០-ប្រេងកូឡាចំនួន ០១ ប្រអប់ធំ
១១-ប្រេងខ្យល់ចំនួន ០១ ប្រអប់ធំ
១២-សម្ភារប្រើប្រាស់ក្នុងផ្ទះមួយចំនួន
១៣-ថវិកាសម្រាប់ដោះស្រាយបំណុលធនាគារចំនួន ៣,៤៣៣,០០០៛ និងថវិកាចំនួន ១,១០០,០០០៛ សម្រាប់សងប្រាក់ចងការក្នុងភូមិ រីឯថវិកាបន្ថែមចំនួន ២,៤៦៧,០០០៛ ប្រគល់ជូនគ្រួសារមួយនេះសម្រាប់ដោះស្រាយបញ្ហាដែលកំពុងប្រឈមក្នុងជីវភាពរបស់គ្រួសារខណៈពេលដែលជំងឺកូវីដ-19 កំពុងរីករាយដាលធ្វើអ្នកទាំងពីរពិបាករកការងារធ្វើនោះ ។
ក្នុងឱកាសនោះ អ្នកទាំងពីរបានថ្លែងអំណរគុណដល់ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា ទាំងទឹកមុខ ពោរពេញដោយក្តីសង្ឃឹមជាថ្មីរកអ្វីប្រៀបផ្ទឹមពុំបាន ដែលលោកទាំងទ្វេតែងតែគិតពីទុក្ខលំបាករបស់ប្រជាពលរដ្ឋគ្រប់ទីកន្លែង។
សូមជូនពរលោក និងលោកស្រី ព្រមទាំងក្រុមគ្រួសារឱ្យមានសុខភាពល្អពេញបរិបូរណ៌៕

ដោយ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print