កីឡាករ Eduardo Camavinga ហាក់ដូចជាមានឆន្ទៈក្នុងការបន្តកុងត្រានៅឯក្លិប Rennes ទោះបីជាមានការរាយការណ៍ពីការចាប់អារម្មណ៍ពីក្លិបធំៗ២គឺ Real Madrid និង Juventus ក៏ដោយ។
Juventus ត្រូវបានគេនិយាយថា មានចំណាប់អារម្មណ៍ចង់ប្រជែងជាមួយReal Madrid សម្រាប់ការចុះហត្ថលេខាលើខ្សែបម្រើវ័យ១៨ឆ្នាំរូបនេះដែលមានកិច្ចសន្យានៅឯកីឡដ្ឋាន Roazhon Park រហូតដល់ចុងបញ្ចប់នៃរដូវកាលក្រោយ។
ទោះយ៉ាងណា Camavinga ដែលបានបង្ហាញខ្លួនជាង៥០ប្រកួតឲ្យក្រុមRennes និងរកបានបង្ហាញខ្លួនឲ្យ
ជម្រើសជាតិបារាំង៣ដងបានអះអាងថា មិនចាប់អារម្មណ៍ក្នុងការធានានូវការផ្លាស់ប្តូរដ៏ធំមួយនៅក្នុងដំណាក់កាលនៃអាជីពរបស់គាត់នៅឡើយទេ។
នៅពេលដែលត្រូវបានគេសួរអំពីអនាគតរបស់គាត់គាត់បាននិយាយថា“វាមិនមែនជាអ្វីដែលចូលមកក្នុងចិត្តរបស់ខ្ញុំទេ។ ខ្ញុំបានឃើញហើយ វាជារឿងដែលផ្តល់ភាពរីករាយដល់ខ្ញុំក្នុងក្លិបនេះ។ ប៉ុន្តែនៅ ក្លិបផ្សេងទៀតវាមិនមែនសម្រាប់ពេលនេះទេ យើងនឹងឃើញ។ ខ្ញុំនៅសល់កុងត្រា២ ឆ្នាំទៀតហើយ យើងនឹងមានពេលនិយាយគ្នា ដើម្បីបន្តការស្នាក់នៅក្លិបដែលបង្កើតខ្ញុំនិងធ្វើឲ្យខ្ញុំសប្បាយចិត្ត។ ជាក់ស្តែងក្លិបធំៗគឺជាសុបិនមួយបន្ទាប់ពីនោះខ្ញុំមិនអាចមានឈ្មោះជាមួយក្រុមថ្មី” ។
ការរងរបួសបានធ្វើឱ្យ Camavinga មិនមានឈ្មោះសម្រាប់ការប្រកួតអន្តរជាតិចុងក្រោយរបស់ប្រទេសបារាំង ប៉ុន្តែកាលពីសប្តាហ៍មុនកីឡាកររូបនេះបានទៅទីតាំងហ្វឹកហាត់របស់ក្រុមរបស់ខ្លួន ដើម្បីត្រៀមប្រកួតលីកកំពូលរបស់បារាំងបន្តទៀត ៕