សត្វពស់ថ្លាន់មួយក្បាលទម្ងន់ជាង៣០គីឡូក្រាមត្រូវបានប្រជាពលរដ្ឋចាប់ប្រគល់ជូនអាជ្ញាធរ

ចែករំលែក៖

ភ្នំពេញ ៖ ប្រជាពលរដ្ឋបានប្រទះឃេីញសត្វពស់ថ្លាន់មួយក្បាលមានទម្ងន់ជាង៣០គីឡូក្រាម លូនតាមផ្លូវក៏ចាប់យកទៅប្រគល់ជូនអាជ្ញាធរ អង្គការអភិរក្សសត្វព្រៃ នៅផ្ទះមេភូមិនាព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ នៅក្នុងភូមិថ្មគោល១ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

តាមប្រជាពលរដ្ឋក្នុងភូមិបានឲ្យដឹងថា ដីឡូត៍ ដីទំនាបដក់ទឹក មានព្រៃ ស្មៅ ក្នុងមូលដ្ឋានត្រូវបានពលរដ្ឋចាក់លុបសង់ផ្ទះ ជាបន្តបន្ទាប់ ធ្វើឲ្យសត្វល្មូនប្រភេទនេះ អស់ទីជម្រក ហើយជារឿយៗ គេតែងតែឃើញសត្វពស់ថ្លាន់លូនតាមផ្លូវ។ជាក់ស្តែងនៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ស្រាប់តែប្រទះឃើញពស់ថ្លាន់មួយក្បាលលូនតាមផ្លូវក្នុងភូមិត្រឡប់ទៅត្រឡប់មកទើបប្រជាពលរដ្ឋនាំគ្នាចាប់យកទៅប្រគល់ជូនលោកមេភូមិ ដើម្បីរាយការណ៍ប្រគល់ជូនខាងអង្គការអភិរក្សសត្វព្រៃដើម្បីឱ្យមានសុវត្តិភាព ។

សត្វពស់ថ្លាន់មួយក្បាលនេះ ទម្ងន់ជាង៣០គីឡូក្រាម ក្រោយពីចាប់បានអ្នកភូមិនាំគ្នាយកទៅប្រគល់ជូនអាជ្ញាធរ ភូមិថ្មគោល១ និងរង់ចាំប្រគល់ជូនទៅឱ្យអង្គការអភិរក្សសត្វព្រៃមកទទួលយកទៅលែងនៅតំបន់មានសុវត្ថិភាព ជៀសវាងធ្លាក់លើដៃជនខិលខូច យកទៅធ្វើជាមុខរបរជំនួញជួញដូរសត្វព្រៃដោយខុសច្បាប់ ៕ដោយ​ សុខាសែនជ័យ​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print