មកភ្នំពេញតែមួយថ្ងៃ យ៉ង់ ស្រីនីត ទទួលបានឱកាសច្រើនពីអ្នកអាណិតស្រលាញ់ចូលចិត្ត

ចែករំលែក៖

ភ្នំពេញ៖ ធ្វើដំណើរមកដល់ភ្នំពេញកាលពីថ្ងៃទី២០ខែវិច្ឆិកានេះ យ៉ង់ ស្រីនីត ទទួលបានការស្វាគមន៍ និងផ្តល់ឱកាសការងារសិល្បៈនានាមួយចំនួនបន្តបន្ទាប់ពីអ្នកស្រលាញ់ចូលចិត្ត នាង បានលេចមុខចូលរួមថតកម្មវិធីទូរទស្សន៍ PNN , ការចូលរួមសម្តែងក្នុងភាពយន្តអប់រំខ្លីរបស់ផលិតកម្មLD ជាមួយនាយពែកមី និងការចេញថតឈុតប្រណីតរបស់សម្អាងការប្រសិទ្ធសិរីជាដើម។

កាលពីដើមខែវិច្ឆិកានេះមានការភ្ញាក់ផ្អើលពីរូបសម្រស់ និងទឹកដមសំនៀងរបស់កុមារីយ៉ង់ ស្រីនិត  អមដោយសារបង្ហាញក្តីអាណិតក្រោយពី ក្រុមបោះ ជំរំ តង់ Cambodia Amazing Trip Planner បានធ្វើ ដំណើរ កម្សាន្ត នៅក្នុង សហគមន៍ ដាក់ដាំនា ខេត្តមណ្ឌលគិរីហើយបានជួបកុមារីរូបនេះដែលជាអ្នកលក់ចេកឆាប និងបានឃើញពីទេពកោសល្យច្រៀងរបស់នាងទើបស្នើឲ្យនាងច្រៀង និងបានបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុករហូតទទួលបានការចាប់អារម្មណ៍ខ្លាំងពីទស្សនិកជន  កាន់តែភ្ញាក់ផ្អើលក្រោយពីរូបថតជាច្រើនសន្លឹករបស់នាងត្រូវបានបញ្ចេញភ្លាមក្រោយថតសម្អាងការចប់។ គ្រងឈុតសម្លៀកបំពាក់នេះបានធ្វើឲ្យគេភ្ញាក់ផ្អើលខ្លាំងក្រោយពីរូបសម្រស់របស់នាងបានប្រែប្រួលស្ទើមិនគួរឲ្យជឿក្រោមទឹកដៃតុបតែងមុខរបស់អ្នកជំនាញផាត់មុខធ្វើសក់ល្បីឈ្មោះលោក សុភ័ក្រណាណូ ទម្រង់មុខស្អាតពីធម្មជាតិ អមដោយស្បែកសម្បុរខ្មៅស្រស់ ក្រោយគ្រងសម្លៀកបំពាក់ និងគ្រឿងអលង្ការខ្មែរដែលរៀបចំដោយអ្នកជំនាញពិតជាធ្វើឲ្យសម្ផស្សនាងកាន់តែលេចធ្លោរខ្លាំងមិនគួរឲ្យជឿ។  ឈុតពីសម្អាងការប្រសិទ្ធសិរីនេះពិតជាធ្វើឲ្យអ្នកគាំទ្រនាងពេញចិត្តខ្លាំងដែលមិនត្រឹមតែជាការបើកឱកាសឲ្យនាងចូលសិល្បៈ និងរកប្រាក់ចំណូលទេ ប៉ុន្តែក៏បានពន្លេចរូបសម្រស់នាងឲ្យស្រស់ប្រិមប្រិយឡើង។ មានការលើកឡើង អំពីភព្វសំណាងរបស់កុមារីរូបនេះដែលទទួលបានឱកាសច្រើនលើការងារសិល្បៈទាំងនេះដែលគេគិតថានឹងអាចកែប្រែវាសនាកុមារីតំបន់ព្រៃភ្នំម្នាក់ឲ្យខ្ពស់ត្រដែតបាន ហើយក៏រំពឹងដែរថាសប្បុរសជន ជាច្រើនបន្តទៀតនឹងផ្តល់ការងារស្រដៀងគ្នានេះដល់នាង។  

គួរបញ្ជាក់ដែរថា ស្រីនីតមានវ័យ១១ឆ្នាំមានបងប្អូន៦នាក់នាងជាកូនច្បង រស់នៅខេត្តមណ្ឌលគិរី  និងមានម្តាយជាអ្នកលក់ចេកឆាប និងមឪពុកជាកម្មករសំណង់។ ក្រោយធ្វើដំណើរមកភ្នំពេញតាមការអញ្ជើញនោះនាងនៅតែបន្តក្តីស្រមៃក្នុងការក្លាយខ្លួនជាគ្រូបង្រៀន និងតារាចម្រៀងដដែល ខណៈនាយពែកមីស្នើឲ្យសប្បុរសជនជួយនាងដើម្បីបន្តការសិក្សានៅភ្នំពេញ និងអាចឆ្លៀតធ្វើការងារសិល្បៈខ្លះដើម្បីនាងខ្លួនឯង និងគ្រួសារ និងអាចបំពេញក្តីស្រមៃរបស់នាងបាន៕

   

           

...

ដោយ៖ វឌ្ឍនា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print