ខេត្តកោះកុង៖ រថយន្តធុនធំមួយគ្រឿងបើកលឿនចុះចំណោតត្រង់ចំណុចផ្លូវកោងហើយដាច់ហ្វ្រ័ងទៀតបណ្តាលឱ្យក្រឡាប់ស្លាប់ម្នាក់និងរបួសធ្ងន់២នាក់។
ហេតុការណ៍នេះបានកើតឡើងនៅម៉ោង ៦និង៣០នាទីយប់ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២០ នៅលើផ្លូវជាតិលេខ៤៨ ត្រង់ចន្លោះគីឡូម៉ែត្រលេខ ១២៨-១២៩ ស្ថិតក្នុងភូមិអន្លង់វ៉ាក់ ឃុំតាតៃក្រោម ស្រុកកោះកុង ខេត្តកោះកុង។
រថយន្តបង្កម៉ាកហ៊ីយ៉ាន់ដាយ ប្រភេទរថយន្តស្ទូច ពណ៌ស ពាក់ស្លាកលេខកំពង់ស្ពឺ 3A-1158 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ (បានរត់គេចខ្លួនបាត់)។អ្នក រួមដំណើរមានចំនួន៤នាក់ ស្លាប់១នាក់ (ប្រុស) របួសធ្ងន់២នាក់(ប្រុស)មិនទាន់ស្គាល់អត្តសញ្ញាណ។
បន្ទាប់ពីកើតហេតុ កម្លាំងជំនាញនៃអធិការដ្ឋាន សហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលតាតៃក្រោមចុះធ្វើអន្តរាគមន៍ជួយសង្គ្រោះជនរងគ្រោះបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តកោះកុង និងសពជនរងគ្រោះសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ឲ្យបងប្អូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕ជ្រោយពេជ្រ