Update ៖ អធិការនគរបាលខណ្ឌសែនសុខ ៖ យុវជនដែលស្លាប់ក្នុងករណីផ្ទុះអាវុធនោះ ជាការធ្វើអត្តឃាត

ចែករំលែក៖

ភ្នំពេញ ៖ មានករណីផ្ទុះអាវុធបណ្តាលឱ្យបុរសសង្ហាវ័យ២៨ឆ្នាំម្នាក់បានស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ។

ហេតុការណ៍នេះបានកើតឡើងនៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកាឆ្នាំ២០២០ តាមបណ្តោយផ្លូវលេខ១៩២៨ ត្រង់ចំណុចផ្សារដើមអម្ពិល សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានបានប្រាប់ឱ្យដឹងថា ជនរងគ្រោះទើបតែមកពីប្រទេសកូរ៉េបានចំនួនប្រហែលជា២ខែប៉ុណ្ណោះ ដោយមកនៅជាមួយពូរបស់គាត់ដែលជាម្ចាស់ផ្ទះកើតហេតុ  ប៉ុន្តែនៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២០ ស្រាប់តែជនរងគ្រោះត្រូវគ្រាប់កាំភ្លើង។ បន្ទាប់ពីកើតហេតុ សមត្ថកិច្ចមូលដ្ឋាន និងខាងជំនាញបានចុះទៅពិនិត្យកើតហេតុ។

លោក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ បានឱ្យអង្គភាព«នគរដ្រេហ្គន» ដឹងតាមទូរស័ព្ទថា៖ ករណីខាងលើជាអំពើធ្វើអត្តឃាត នេះបើតាមក្រុមគ្រូពេទ្យនិងមន្ត្រីជំនាញបានធ្វើកោសលវិច្ឆ័យលើសាកសព ។ ចំពោះដើមហេតុឈានធ្វើអត្តឃាតនេះក៏មិនទាន់បញ្ជាក់នៅឡើយទេ ខណៈសមត្ថកិច្ចកំពុងជាប់រវល់បន្តស្រាវជ្រាវ និងសាកសួរសាក្សីអ្នកជិតខាង សាច់ញាតិ។ 

សូមបញ្ជាក់ថា ៖ ពេលនេះសមត្ថកិច្ចមិនទាន់បញ្ជាក់ពីអត្តសញ្ញាណរបស់ជនរងគ្រោះនៅឡើយនោះទេ ដោយសារសមត្ថកិច្ចកំពុងធ្វើការងារនេះយ៉ាងមមាញឹកបំផុត។

បច្ចប្បន្នសពតម្កល់នៅផ្ទះកើតហេតុ ហើយកម្លាំងសមត្ថកិច្ចមូលដ្ឋានរួមជាមួយកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌនៃក្រសួងមហាផ្ទៃផ្នែកកម្រិតធ្ងន់ និងក្រុមគ្រូពេទ្យធ្វើកោសលវិច្ច័យ និងបន្ក រកអោយឃើញពីមូលហេតុនៃការស្លាប់របស់ជនរងគ្រោះ ៕

ដោយ៖ រ៉ារ៉ា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print