ជនសតិមិនគ្រប់កាប់បុរសម្នាក់ស្លាប់រួចរត់ទៅចង.កសម្លាប់ខ្លួនជាក្រោយ

ចែករំលែក៖

ខេត្តសៀមរាប៖ ជនសង្ស័យម្នាក់បាន​យក​ពូថៅ​ទៅ​កាប់​ជនរង​គ្រោះ បណ្ដាល​ឲ្យ​ស្លាប់​ភ្លាមៗ រួច​ក្រោយមកក៏បានមកចង.ក សម្លាប់​ខ្លួន​តាម​ក្រោយ ។
ហេតុការណ៍នេះកើតឡើងកាលពី​រសៀលថ្ងៃទី២២ ខែ​វិច្ឆិកា ឆ្នាំ​២០២០ ​នៅ​ភូមិ​គំរូ ឃុំ​ពង្រ​លើ ស្រុក​ជីក្រែង ខេត្តសៀមរាប។

មន្រ្តីនគរបាលស្រុកជីក្រែងបានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ ឃុន រុន ភេទ​ប្រុស ​អាយុ៤៦​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ឃុំ កើ​តកើតហេតុខាងលើ។ រីឯ​ជនសង្ស័យមានឈ្មោះ ជី គា ភេទ​ប្រុស ​អាយុ៣៦​ឆ្នាំ រស់នៅ​ភូមិ​ឃុំ ខខាងលើ។ មុនពេលកើតហេតុ ជនសង្ស័យមិនដឹងមានគុះនុំរឿងអីស្រាប់តែ បាន​យក​ពូថៅ​កាប់​ទៅ​លើ​ជនរងគ្រោះ ​កំពុង​ដេកលក់​ចំនួន​២​ពូថៅ ​ចំ​គល់​ថ្គាម​ខាងឆ្វេង១​ពូថៅ ​កញ្ចឹងក ផ្នែក​ខាងក្រោយ​១ពូថៅ ​បណ្តាល​ឲ្យ​ស្លាប់​នៅ​នឹង​កន្លែង​។ក្រោយមកដោយដឹងថាជនរងគ្រោះ ស្លាប់ហើយនោះជនសង្ស័យក៏បានមកចង.ក សម្លាប់​ខ្លួន​តាម​ក្រោយនៅក្បែតផ្ទះរបស់ខ្លួន។

លោក គង់ អឿន អធិការ​រង​នគរបាលស្រុក​ជីក្រែង បាន​ឲ្យ​ដឹងថា ​តាម​ការ​បំភ្លឺ​របស់​ប្រជាពលរដ្ឋ​នៅ​ក្នុង​ភូមិ​ខាងលើប្រាប់លោកថា ជនសង្ស័យខាងលើជាមនុស្សវិកលចរិតសតិមិនគ្រប់ហើយករណីនេះទំនងជាជំងឺរើឡើងវិញទើបកើតមានបញ្ហាបែបនេះ។ ​
យ៉ាងណាសាកសពទាំងពីរ​នាក់ត្រូវបាន​សមត្ថកិច្ចជំនាញប្រគល់ឲ្យក្រុមគ្រួសារយកធ្វើបុណ្យទាំងសងខាង​. រីឯ​រឿងរ៉ាវ​យ៉ាងណា​នោះ​សមត្ថ​​កិច្ច​ព្រហ្មទណ្ឌ កំពុង​ត្រួត​ពិនិត្យ​និងចាត់ការតាមនិតិវិធី៕
ដោយ÷ប្រាថ្នា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print