ព្រឹកស្អែក ! អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំសន្និសីទសារព័ត៌មានស្ដីពី «យុទ្ធសាស្ដ្រកែលម្អការខូចខាត ដែលប៉ះពាល់ដោយគ្រោះទឹកជំនន់ ក្នុងវិស័យអភិវឌ្ឍន៍ជនបទ»

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានចេញសេចក្តីជូនដំណឹង សូមជម្រាបជូនសាធារណជន ក៏ដូចជាបណ្តាសារព័ត៌មាន
គ្រប់និន្នាការទាំងអស់ជ្រាបថា៖
អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នឹងរៀបចំសន្និសីទសារព័ត៌មាន ស្តីពី “យុទ្ធសាស្រ្តកែលម្អការ ខូចខាត ដែលរងផលប៉ះពាល់ ដោយសារគ្រោះទឹកជំនន់ ក្នុងវិស័យអភិវឌ្ឍន៍ជនបទ” ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃអង្គារ ៩កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ វេលា ម៉ោង៩:៣០នាទីព្រឹក នៅទីស្តីការគណៈរដ្ឋមន្ត្រី សាលសេរីភាព ជាន់ផ្ទាល់ដី។
សន្និសីទនេះ មានគោលបំណង ដើម្បីជម្រាបជូនសាធារណជន បានជ្រាបច្បាស់អំពីគោលនយោបាយ ជាយុទ្ធសាស្ត្រ របស់រាជរដ្ឋាភិបាល ដើម្បីធ្វើអន្តរាគមន៍ក្នុងការស្តារឡើងវិញ លើវិស័យអភិវឌ្ឍន៍ជនបទដែល រងផលប៉ះពាល់ និងខូចខាត ដោយសារគ្រោះទឹកជំនន់នារយៈកាលកន្លងមក។
សេចក្តីជូនដំណឹងនេះ ចាត់ទុកជាការអញ្ជើញអ្នកសារព័ត៌មានគ្រប់និន្នាការ អង្គការក្រៅរដ្ឋាភិបាល និង សង្គមស៊ីវិល ចូលរួមទទួលយកព័ត៌មាន សម្រាប់ប្រើប្រាស់ជាប្រយោជន៍ដល់សាធារណជន។
វាគ្មិនដែលនឹងអញ្ជើញចូលរួម៖ តំណាងពីក្រសួងអភិវឌ្ឍន៍ជនបទ។ ព័ត៌មានបន្ថែម សូមទំនាក់ទំនង ៖ ០៩២ ២០៤ ៤៩៣/ ០៩២ ២០៤ ៤៩៣។

ដោយ៖ សុខ ខេមរា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print