ទូតកម្ពុជាបានទៅបំពេញទស្សនៈកិច្ចនៅទីស្នាក់ Korea Transportation Safety Authority ប្រចាំខេត្តខ្យងសាំង

ចែករំលែក៖

ភ្នំពេញ៖ ប្រតិភូស្ថានទូតកម្ពុជាបានទៅបំពេញទស្សនៈកិច្ចនៅទីស្នាក់ Korea Transportation Safety Authority ប្រចាំខេត្តខ្យងសាំង ដើម្បីសិក្សាស្វែងយល់ពីបច្ចេកទេស និងការគ្រប់គ្រងយានយន្ដ ប្រព័ន្ធសុវត្ថិភាពចរាចរសាធារណៈ ពិភាក្សាលើកិច្ចការពង្រឹង និងពង្រីក កិច្ចសហប្រតិបត្តិការ និងស្នើសុំជំនួយរថយន្ដសម្រាប់បម្រើបម្រាស់សាធារណៈដល់កម្ពុជា។ នេះបើតាមផេកផ្លូវការលោក ឡុង ឌឺម៉ង់ បានបង្ហោះនៅរសៀលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០។ 

សព្វថ្ងៃប្រទេសកូរ៉េកំពុងអភិវឌ្ឍន៍ជឿនលឿនលើប្រព័ន្ធត្រួតពិនិត្យយានយន្ដ និងប្រព័ន្ធត្រួតពិនិត្យចរាចរសាធារណៈ ព្រមទាំងទទួលបានលទ្ធភាពល្អប្រសើរក្នុងការកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរផ្សេងៗ។

លោក Kwang Il ប្រធាន Korea Transportation Safety Authority ប្រចាំខេត្តខ្យងសាំង មានសេចក្ដីរីករាយដែលបានទទួលស្វាគមន៍ដំណើរទស្សនៈកិច្ចរបស់ប្រតិភូស្ថានទូតកម្ពុជា ហើយលោកក៏បានរៀបរាប់ពីកិច្ចសហការកន្លងមកជាមួយថ្នាក់ដឹកនាំក្រសួងសាធារណការ និងដឹកជញ្ជូនរបស់កម្ពុជា ពាក់ព័ន្ធនឹងសំណើរនេះលោកនឹងយកមកពិនិត្យពិភាក្សាក្នុងការផ្ដល់ជំនួយបន្ថែមដល់កម្ពុជា តាមរយៈស្ថានទូតកម្ពុជា៕

              

...

ដោយ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print