ពិធីបិទនិងបើកវគ្គហ្វឹកហ្វឺន ត្រូវបានប្រារព្ធធ្វើនៅអង្គភាពកងពលតូចថ្មើរជើងលេខ៥១ ក្រោមអធិបតីភាពមេបញ្ជាការស្តីទី យោធភូមិភាគទី៥

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការស្តីទី យោធភូមិភាគទី៥ អញ្ជើញជាអធិបតីភាព ក្នុងពីធីបិទវគ្គហ្វឹកហ្វឺន បំប៉នពង្រឹងវរសេនាតូចថ្មើរជើងលេខ៥១៣ វគ្គហ្វឹកហ្វឺនស៊ើបការណ៍ប្រដាប់អាវុធ សិក្ខាកាមសរុបចំនួន ១៥០នាក់ និងបើកវគ្គហ្វឹកហ្វឺនទូទៅនៅហ្នឹងកន្លែងចំនួន ០៣វគ្គ ដែលមានសិក្ខាកាមសរុបចំនួន ៤៥០នាក់ មកពីអង្គភាពវរសេនាតូចថ្មើរជើងលេខ៥១៣ ,៥១៤ និងអង្គភាពចំណុះទីបញ្ជាការ កងពល នៅទីលានបាញ់គ្រាប់ពិត របស់កងពលតូចថ្មើរជើងលេខ៥១ ។

ឧត្តមសេនីយ៍ទោ សេង ធារិន បានថ្លែងកោតសរសើរ និងអបអរសាទរចំពោះ លោកមេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ ដែលបានទទួលនូវការ តម្លើងឋានន្តរស័ក្កិជា ឧត្តមសេនីយ៍ត្រី និងបានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំកងពល ក៏ដូចជានាយ-ពលទាហាន ដែលបានខិតខំយកចិត្តទុកដាក់ អនុវត្តតាមផែនការរបស់ថ្នាក់លើ ពិសេសគឺបានបើកវគ្គហ្វឹកហ្វឺន តាមផែនការចំនួន ០៦វគ្គ ប្រកបដោយភាពទទួលខុសត្រូវខ្ពស់ និងមានគុណភាព។ លោកឧត្តមសេនីយ៍ទោ បានបន្ថែមថា ស្ថិតនៅក្នុងពេលប្រទេសមានសុខសន្តិភាព ស្ថិរភាពនយោបាយ ឱកាសមាសសម្រាប់កងទ័ពគឺខិតខំហ្វឹកហ្វឺន បំប៉ន ពង្រឹងសមត្ថភាព ជំនាញ យុទ្ធវិធី ឲ្យបានស្ទាត់ជំនាញ ដើម្បីធានាបាននូវកិច្ចការពារជាតិ សាសនា ព្រះមហាក្សត្រ រដ្ឋធម្មនុញ បូរណភាពទឹកដី ដែលជាកតព្វកិច្ចរបស់យោធិនគ្រប់រូប ពិសេសយោធិនវ័យក្មេង ដែលជាអ្នកបន្តភារកិច្ចពីរៀមច្បងដែលមានវ័យចាស់។

ក្នុងឱកាសនោះដែរ មេបញ្ជាការស្តីទី យោធភូមិភាគទី៥ បានថ្លែងអំណរគុណចំពោះនាយ-ពលទាហានទូទាំងកងពលតូចថ្មើរជើងលេខ៥១ ក្រៅពីភារកិច្ចស្នូលរបស់កងទ័ព អង្គភាពកងពលតូចថ្មើរជើងលេខ៥១ គឺបានខិតខំប្រឹងប្រែងបំពេញបេសកកម្ម ចុះជួយប្រជាពលរដ្ឋរងគ្រោះដោយធម្មជាតិផ្សេងៗ ដូចជា ខ្យល់កន្រ្តាក់ ទឹកជំនន់ ការងារមនុស្សធម៌ យ៉ាងសកម្ម ដោយមិនគិតការនឿយហត់ ឬយប់ថ្ងៃឡើយ ឈរលើភក្តីភាពរវាងកងទ័ព និងប្រជាជន ទីណាមានប្រជាជនជួបលំបាក ទីនោះមានមុខកងទ័ពចុះជួយជានិច្ច ពិសេសបំផុតនោះគឺក្នុងអំឡុងពេលទឹកជំនន់ អង្គភាពនេះបានខិតខំរហូតទទួលបានការកោតសរសើរពីសំណាក់ថ្នាក់ដឹកនាំ អាជ្ញាធរមូលដ្ឋាន មន្រ្តីរាជការ និងប្រជាពលរដ្ឋផងដែរ៕

ដោយ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print