ប្រជាកសិករខេត្ត​បាត់ដំបង ប្រមូលផលស្រូវស្រាលបាន ៧៥ ភាគរយហើយ

ចែករំលែក៖

ខេត្តបាត់ដំបង៖ លោក ឈឹម វជិរ៉ា​ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តបាត់ដំបងបានឲ្យដឹងថា គិតមក​ដល់​ថ្ងៃទី ២៣ ខែ​វិច្ឆិកា ឆ្នាំ​២០២០ នេះការងារប្រមូលផលស្រូវ ស្រាលសម្រេចបាន១៤៣.០៦១​ហិកតាស្មើ​៧៥ភាគរយ លើផ្ទៃដីដាំដុះ២០៣.៣៨៤ហិកតា,សរុបទិន្នផល​ប្រមូលបានចំនួន៣.៨១៧​តោន ក្នុងនោះខូចខាត១២.៣៣០ ហិកតា។

លោកប្រធានមន្ទីរបញ្ជាក់ថាដោយឡែកស្រូវកណ្តាល ប្រមូលផលបាន១២.៤៧៦ហិកតា ស្មើ១២,៤០ភាគរយ ​លើផ្ទៃដីដាំដុះ១១៩.​១៣៩​ហិកតា,សរុបទិន្នផលប្រមូលបាន២.៩២៨តោន និងខូចខាតស្រូវអស់ ១៨.៥២៣ ហិកតា។

 ​ចំពោះតម្លៃទីផ្សារវិញលោកប្រាប់ថា ស្រូវរំដួលសើមថ្លៃ១.១១៣ រៀលក្នុង១គីឡូ​ក្រាម,​ស្រូវសែនក្រអូបសើមតម្លៃពី១.០៧៧ទៅ១.១០០រៀលឬ (៨,៣បាត)ក្នុង១គីឡូក្រាម,ស្រូវណាំ​ខុងប៊ង​(៥០៤)តម្លៃ៩៣៤រៀល ឬ៧,២បាត ក្នុង១គីឡូក្រាម,តម្លៃពោតក្រហម ទាំងស្នូល​ថ្លៃ៤៨០រៀល​ក្នុង១​គីឡូ​ក្រាម និងដំឡូងមី ថ្លៃ១៩៥រៀល ក្នុង១គីឡូក្រាម  ។

ជាទិសដៅប្រជាកសិករយើងនឹងសម្រេចប្រមូលស្រូវទាំងអស់ជាស្ថាពរនៅខែក្រោយនេះហើយ៕

  

...

ដោយ៖ប្រាថ្នា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print