ចរិតអន់ម្ល៉េះ!! ម្ចាស់ផ្ទះចាប់រំលោភសេពសន្ថវៈកូនឈ្នួលខ្លួនឯងបានសម្រេច​ តែត្រូវសមត្ថកិច្ចចាប់វាយខ្នោះ​ព្រមទាំងដកហូតរថយន្ត FORD RANGER​ មួយគ្រឿង

ចែករំលែក៖

ភ្នំពេញ​ ៖ បុរសជាជនសង្ស័យម្នាក់​បានចាប់រំលោភកូនឈ្នួលខ្លួនឯង​បានសម្រេច ក្នុងអំឡុងវេលាម៉ោង០០និង៥០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ នៅត្រង់ចំណុចផ្ទះលេខ១០E0 ផ្លូលេខ២C បុរីពិភពថ្មី ស្ថិតនៅក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ហេីយនៅវេលាទៀបភ្លឺថ្ងៃដដែលក៏ត្រូវសមត្ថកិច្ចចាប់វាយខ្នោះក្រោយពីទទួលពាក្យបណ្ដឹងពីបងប្រុសរបស់ជនរងគ្រោះ​ ។ 

​   សមត្ថកិច្ចខណ្ឌដង្កោបានឲ្យដឹងថា​ ជនរងគ្រោះមានអាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ អ្នកបម្រើតាមផ្ទះ ស្នាក់នៅផ្ទះលេខ១០E0 ផ្លូវលេខ២C បុរីពិភពថ្មី ស្ថិតនៅក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ រីឯជនសង្ស័យមានឈ្មោះ ឆោម ចាន់វិចិត្រ ភេទប្រុស  អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរអាជីវករ មានទីលំនៅផ្ទះលេខ១០E0 ផ្លូលេខ២C បុរីពិភពថ្មី ស្ថិតនៅក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ (ជនសង្ស័យពុំមានសារធាតុញៀនទេ) ហេីយក្នុងហេតុការណ៍នោះ​ សមត្ថកិច្ចបានចាប់យកវត្ថុតាងរថយន្តម៉ាក FORD  RANGER ពណ៌ស ស៊េរីឆ្នាំ២០១៩ ពាក់ស្លាកលេខភ្នំពេញ2BC-5652 ចំនួន១គ្រឿង។ 

សមត្ថកិច្ចបានឲ្យដឹងទៀតថា​ កាលពីវេលាម៉ោង០០និង៥០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ ពេលជនរងគ្រោះកំពុងតែដេកនៅជាន់ផ្ទាល់ដីម្នាក់ឯង ស្រាប់តែជនសង្ស័យជាម្ចាស់ផ្ទះបានមកពីខាងក្រៅលូកដៃដោះសោដែលថ្ពក់ជាប់នឹងទ្វារខាងមុខ រួចដើរចូលមកក្នុងផ្ទះ ។ ពេលនោះជនសង្ស័យក៏បានចាប់ដៃស្តាំរបស់ជនរងគ្រោះទាញមកឱបរួចធ្វើសកម្មភាពរំលោភសេពសន្ថវៈលើជនរងគ្រោះរហូតបានសម្រេច ។ ពេលជនសង្ស័យធ្វើសកម្មភាពរំលោភសេពសន្ថវៈនោះ ជនរងគ្រោះពុំបានរើបម្រះនិងស្រែកឱ្យអ្នកដទៃជួយទេ ដោយសារជនរងគ្រោះខ្លាចជនសង្ស័យសម្លាប់ចោល។ ពេលជនសង្ស័យរំលោភបានសម្រេចហើយ ក៏បានដើរឡើងទៅចូលដេកក្នុងបន្ទប់ជាមួយប្រពន្ធរបស់គេដូចធម្មតា ។ បន្ទាប់មកជនរងគ្រោះក៏បានបើកទ្វាររត់ចេញមកខាងក្រៅផ្ទះ ហើយទូរស័ព្ទទៅប្រាប់បងប្រុសបង្កើត​និងបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោដើម្បីឱ្យសមត្ថកិច្ចជួយធ្វើអន្តរាគមន៍ ។ 

    ក្រោយទទួលបានពាក្យបណ្តឹងភ្លាមលោកវរសេនីយ៍ឯក​ ជឹម​ សុីថា​ អធិការខណ្ឌដង្កោបានបញ្ជាកម្លាំងចុះទៅឃាត់ខ្លួនជនសង្ស័យយកមកធ្វើការសាកសួរនៅវេលាម៉ោង៤និង៤០នាទីទៀបភ្លឺថ្ងៃខែឆ្នាំដដែល។ 

   ពេលសាកសួរចម្លើយជនសង្ស័យបានឆ្លើយសារភាពប្រាប់សមត្ថកិច្ចថា រូបគេ (ជនសង្ស័យ) ពិតជាបានធ្វើសកម្មភាពរំលោភសេពសន្ថវៈលើជនរងគ្រោះប្រាកដមែន  ហើយកាលពីថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង២២និង៣០នាទី រូបគេធ្លាប់បានធ្វើសកម្មភាពប៉ុនប៉ងចាប់រំលោភសេពសន្ថវៈលើជនរងគ្រោះម្តងដែរ តែជនរងគ្រោះភ្ញាក់ដឹងខ្លួនទាន់ រួចរូបគេក៏បានដើរទៅយកនំភីស្សាពីផ្ទះបាយមកឱ្យជនរងគ្រោះហូប ហើយរូបគេក៏ឡើងទៅដេកនៅក្នុងបន្ទប់របស់ខ្លួនវិញ រហូតដល់ថ្ងៃកើតហេតុខាងលើរូបគេក៏បានធ្វើសកម្មភាពចាប់រំលោភសេពសន្ថវៈលើជនរងគ្រោះបានសម្រេចតែម្តង ។

 បច្ចុប្បន្ននេះ​ ជនសង្ស័យខាងលេីកំពុងឃុំខ្លួននៅអធិការដ្ឋា​ននគរបាលខណ្ឌដង្កោដេីម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការផ្តន្ទាទោសតាមច្បាប់​ ៕​ ដោយ​ ៖​ ភារ៉ា​ ដង្កោ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print