លោក គឹម សន្តិភាព៖ ក្រសួងយុត្តិធម៌កំពុងអភិវឌ្ឍន៍កម្មវិធីតាមប្រព័ន្ធព័ត៌មានវិទ្យា ចំនួន២

ចែករំលែក៖

ភ្នំពេញ៖ លោករដ្ឋលេខាធិការ គឹម សន្តិភាព បានឱ្យដឹងថា៖ ក្រសួងយុត្តិធម៌កំពុងអភិវឌ្ឍន៍កម្មវិធីតាមប្រព័ន្ធព័ត៌មានវិទ្យា ចំនួន២ សម្រាប់សាធារណៈជនប្រើប្រាស់នាពេលខាងមុខរួមមាន៖

ទី១-ប្រព័ន្ធគ្រប់គ្រងឯកសារច្បាប់កម្ពុជា៖ ដែលជាកម្មវិធីមួយអនុញ្ញាតឱ្យសាធារណៈជនអាចប្រើប្រាស់ក្នុងការទាញយកឯកសារច្បាប់នានាដែលក្រសួងយុត្តិធម៌បានផ្សព្វផ្សាយលើគេហទំព័រផ្លូវការរបស់ខ្លួន ដើម្បីរក្សាទុក និងគ្រប់គ្រងរាល់ឯកសារច្បាប់។

ទី២-កម្មវិធី Mobile Application of MOJ៖ ជាកម្មវិធីនៅលើទូរស័ព្ទដៃ ដែលអនុញ្ញាតឱ្យសាធារណៈជនតាមដានព័ត៌មាន ក៏ដូចជាស្វែងរកនូវឯកសារច្បាប់នានាដែលបានផ្សព្វផ្សាយដោយក្រសួងយុត្តិធម៌។

នេះបើយោងតាមកិច្ចប្រជុំជាមួយក្រុមការងារបច្ចេកទេសអភិវឌ្ឍន៍បណ្តាញផ្សព្វផ្សាយរបស់ក្រសួងយុត្តិធម៌ នៅរសៀលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ នាទីស្តីការក្រសួងយុត្តិធម៌៕

ដោយ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print