សហគមន៍អឺរ៉ុប នឹងចាប់ផ្តើមចាក់វ៉ាក់សាំង ប្រឆាំងកូវីដ-១៩ដល់ពលរដ្ឋក្នុងសហគមន៍ក្នុងឱកាសបុណ្យណូអែល។
នៅថ្ងៃទី២៥ខែវិច្ឆិកា ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានបញ្ជាក់ថា សហគមន៍អឺរ៉ុបនឹងចាប់ផ្តើមចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ដល់បលរដ្ឋក្នុងប្រទេសទាំង២៧ ជាសមាជិកក្នុងឱកាសបុណ្យណូអែល។
លោកស្រីUrsula von der Leyen បានប្រកាសថា «នៅទីបំផុតយើងបានឃើញពន្លឺនៅចុងផ្លូវក្រោមដីហើយ។ ពលរដ្ឋអឺរ៉ុបដំបូង នឹងទទួលបានការចាក់វ៉ាក់សាំងនៅចុងខែធ្នូ។
លោកស្រីUrsula von der Leyen បានបន្តទៀតថា«ប្រទេសជាសមាជិកត្រូវត្រៀមលក្ខណៈចាប់ពីពេលនេះតទៅ»។ លោកស្រីបន្តទៀតថា បច្ចុប្បន្នអឺរ៉ុបបានព្រមព្រៀងជាមួយក្រុមហ៊ុនផ្គត់ផ្គង់វ៉ាក់សាំងចំនួន៦ ដើម្បីទិញវ៉ាក់សាំងចំនួន៨០០លានដូសមកផ្គត់ផ្គង់ដល់ពលរដ្ឋចំនួន ៤៦០លាននាក់នៅតំបន់អឺរ៉ុប ។
កាលពីថ្ងៃទី២៤ខែវិច្ឆិកាអឺរ៉ុបបានចុះហត្ថលេខាទិញវ៉ាក់សាំង១៦០ លានដូសពីក្រុមហ៊ុន Moderna ក្រោយក្រុមហ៊ុនបានធ្វើតេស្តមានប្រសិទ្ធភាព និងសុវត្ថិភាពដល់ទៅ៩៤,៥% ៕