ជនសង្ស័យពីរនាក់ត្រូវបាននគរបាលព្រហ្មទណ្ឌកម្រិតស្រាលខេត្តបាត់ដំបងចាប់ឃាត់ខ្លួនតាមដីកា

ចែករំលែក៖

ខេត្តបាត់ដំបង÷ លោក ឈឿង គឹមសុង ប្រធានការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​ ដោយបានទទួលការចង្អុលបង្ហាញពីលោក ស្នងការនគរបាលខេត្តលោកបានដឹកនាំកម្លាំងនគរបាលខេត្តបាត់ដំបងចុះអនុវត្តន៍ដីកាឃាត់ខ្លួននិងនាំខ្លួនជនសង្ស័យ ចំនួន​ ០២​ នាក់​ ពាក់ព័ន្ធ​នឹង​ករណី​ លួច​មាន​ស្ថានទម្ងន់​ទោស​ដោយសារការ​ប្រព្រឹត្ត​អំពេី​ហិង្សា​ ។

លោកថាដោយ​អនុវត្តន៍​តាម​ការ​ណែនាំ​បញ្ជា​ផ្ទាល់​ពី​ លោក​ឧត្ដមសេនីយ៍​ត្រី​ សាត​ គឹមសាន​ ស្នងការ​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង​ ក៏ដូចជា​លោក​វរសេនីយ៍ឯក​ លឹម​ ពុទ្ធីឡា​ ស្នងការរង​ទទូលផែនការងារ​នគរបាល​ព្រហ្មទណ្ឌ​ និង​ មាន​ការ​សម្របសម្រួល​នីតិវិធីពីលោក គឺ​ ប៊ុណ្ណារ៉ា​ ព្រះរាជអាជ្ញា​នៃ​អយ្យការ​អមសាលា​ដំបូង​ខេត្ត​បាត់ដំបង​ នៅ​ថ្ងៃទី​ ២៥​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០២​០​ កម្លាំងលោកបានឃាត់ខ្លួនជនសង្ស័យម្នាក់នៅចំណុចលេីផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិ​ តាសី​ ឃុំ​តាម៉ឺន​ ស្រុកថ្មគោល​ខេត្តបាត់ដំបង តាមដីកានាំខ្លួន លេខ​ ១០៤២​ ត.ព្រ​ ចុះ​ថ្ងៃទី​ ១៣​ ខែ​វិច្ឆិកា​ ឆ្នាំ​ ២០២០​ របស់​លោក​ ចាប​ តុលា​ ចៅក្រម​ស៊េីប​សួរ​សាលាដំបូង​ខេត្ត​បាត់ដំបង​។ ដីកានេះបានបង្គាប់ឲ្យនាំខ្លួន ឈ្មោះ​ ទិត្យ​ រ៉ូ​ហ្សែត​ ហៅ​ ហ្សិត​ ភេទប្រុស​ អាយុ​ ២៣​ឆ្នាំ​ មានទីលំនៅ​ភូមិ​ព្រែកក្រូច​ ឃុំ​ព្រែកនរិន្ទ​ ស្រុក​ឯកភ្នំ​ ខេត្តបាត់ដំបង​ ដែល​ពាក់ព័ន្ធ​នឹង​ករណី​ លួច​មាន​ស្ថានទម្ងន់​ទោស​ដោយសារការ​ប្រព្រឹត្ត​អំពេី​ហិង្សា​ នៅចំណុចហាងខារ៉ាអូខេយីហោ ត្រចៀកកាំ​ ស្ថិតក្នុងភូមិ​រំចេក៣​ សង្កាត់​រតនៈ​ ក្រុងបាត់ដំបង​ ខេត្ត​ បាត់ដំបង​ កាល​ពី​ថ្ងៃទី​ ២៧​ ខែ​តុលា​ ឆ្នាំ​ ២០២០​ កន្លងទៅ។

​លោក ឈឿង គឹមសុង
បន្តថា ជាមួយនេះកម្លាំងរបស់លោកក៏អនុវត្តន៍ដីកាមួយទៀតកាលពីម៉ោង១៣និង៤៦នាទីថ្ងៃដដែលនៅចំណុចភូមិរំចេក២ សង្កាត់រតនៈក្រុង- ខេខេត្តបាត់ដំបង។ពេលនោះកម្លាំង​ក្រុមអន្តរាគមន៍​ បង្ការ​ បង្ក្រាប​ បាន​សហការ​ជាមួយ​ កម្លាំង​អធិការ​ដ្ឋាន​នគរ​បាល​ក្រុង​បាត់ដំបង​ ចុះ​អនុវត្តន៍​ដីកា​បង្គាប់​ឲ្យ​នាំខ្លួន​លេខ​ ១០៤៣​ របស់​លោក​ ចាប​ តុលា​ ចៅក្រម​ស៊េីប​សួរ​ សាលាដំបូង​ខេត្ត​បាត់ដំបង​ ដែល​បាន​បង្គាប់​ឲ្យ​នាំខ្លួន​ ជនសង្ស័យ​ឈ្មោះ​ ទោម​ សម្បត្តិ​ ហៅ​ ឆាយ​ ភេទប្រុស​ អាយុ​ ៣០​ ឆ្នាំ​ មាន​ទីលំនៅ​ ភូមិ​រំចេក​២​ សង្កាត់​រតនៈ​ ក្រុង-ខេត្ត​បាត់ដំបង​ ដែល​ពាក់ព័ន្ធ​នឹង​ករណី​ លួច​មាន​ស្ថានទម្ងន់​ទោស​ ដោយបានប្រព្រឹត្តអំពេីហិង្សា នៅចំណុចហាងខារ៉ាអូខេ យីហោ​ត្រចៀកកាំ​ ស្ថិតក្នុងភូមិ​រំចេក​៣​ សង្កាត់រតនៈក្រុង- ខេត្ត​បាត់ដំបង​ កាល​ពី​ថ្ងៃទី​ ២៧​ ខែ​ តុលា​ ឆ្នាំ​ ២០២០​នោះដែរ ។

​ បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់ត្រូវកម្លាំងការិយាល័យនគរបាលជំនាញធ្វើការសាកសួរដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបងចាត់ការតាមនីតិវិធី៕
ដោយ÷ ស សារ៉េត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print