រថយន្តទំនេីបFortuner បុករថយន្ត​ Prius និងម៉ូតូមួយគ្រឿងទៀត​បណ្ដាលឲ្យនារីម្នាក់របួសចង្កេះ​ផ្អេីលទាំងយប់

ចែករំលែក៖

ភ្នំពេញ​ ៖​ នារីម្នាក់ជិះម៉ូតូមួយគ្រឿង​ ស្របគ្នាជាមួយរថយន្តToyota Prius មួយគ្រឿងទៀតដែលបាននិងកំពុងឈប់នៅចំណុចភ្លើងស្តុប ក៏ស្រាប់តែត្រូវរថយន្តស៊េរីទំនេីប​ម៉ាក Fortuner​ មកបុកពីក្រោយពេញទំហឹង​បណ្ដាលឲ្យនារីជាអ្នកបើកម៉ូតូរបួសចង្កេះ​ត្រូវបញ្ចូនទៅកាន់មន្ទីរពេទ្យដេីម្បីពិនិត្យនិងព្យាបាលភ្លាមៗ​ ។

​ ករណីគ្រោះថ្នាក់ចរាចរណ៍នេះ​បានបង្កការភ្ញាក់ផ្អេីលដល់អ្នកដំណេីរកាលពីវេលាម៉ោង៩​និង៤០នាទីយប់​ ថ្ងៃទី២៥​ ខែវិច្ឆិកា​ ឆ្នាំ​២០២០​ ត្រង់ចំណុចភ្លើងស្តុបអូរឫស្សី​ តាមបណ្ដោយផ្លូវលេខ១៦១​ កែងផ្លូវលេខ១៨២​ ក្នុងសង្កាត់បឹងព្រលឹត​ ខណ្ឌ៧មករា​ រាជធានីភ្នំពេញ​ ។

​ យោងតាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថា​ ដំបូងឡេីយ​មានរថយន្តមួយគ្រឿងម៉ាក​ Toyota Prius ពណ៌ត្រីឆ្លួញ​ ពាក់ស្លាកលេខភ្នំពេញ​ 2BA-9158 និងមានម៉ូតូមួយគ្រឿងទៀតម៉ាក​ហុងដាស្គូពី​ ពណ៌ស​ ពាក់ស្លាកលេខភ្នំពេញ​ 1AV-5706 បានធ្វេីដំណេីរតាមបណ្ដោយផ្លូវលេខ១៦១​ ទន្ទឹមគ្នា​មកឈប់ភ្លើងស្តុបត្រង់ចំណុចកេីតហេតុខាងលេី​ ខណៈពេលនោះក៏មានរថយន្តបង្ក​ ម៉ាក​ Fortuner​ ពណ៌ខ្មៅ​ ពាក់ស្លាកលេខភ្នំពេញ​ 2BJ-8535 បានធ្វេីដំណេីរមកពីក្រោយក្នុងល្បឿនល្មម​ និងមិនប្រយ័ត្នក៏បុកម៉ូតូស្គូពី​ និងរថយន្ត Prius ដែលនៅទន្ទឹមគ្នាពីក្រោយពេញទំហឹង​ បណ្ដាលឲ្យនារីម្នាក់ជាម្ចាស់ម៉ូតូដួលរបួសចង្កេះដេីរមិនចង់រួច​ និងធ្វេីឲ្យរថយន្ត Prius និងរថយន្តបង្ករងការខូចខាតផងដែរ​ ។

​ ក្រោយកេីតហេតុភ្លាមៗ​ នារីរងគ្រោះឃេីញស្ថានភាពខ្លួនឯងមិនស្រួលក៏សុំឲ្យរថយន្តសាមុយដឹកទៅកាន់មន្ទីរពេទ្យ​ដេីម្បីពិនិត្យនិងព្យាបាល​ ។ ចំណែកម៉ូតូ​ និងរថយន្ត២គ្រឿងដែលរងការខូចខាត​ខាងលេី ត្រូវបានសមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌ៧មករា​ ធ្វេីការវាស់វែងយកទៅរក្សាទុក​ រង់ចាំដោះស្រាយគ្នាតាមក្រោយ​ ៕​ ដោយ​ ៖​ ភារ៉ា​ ដង្កោ

 

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print