លោកត្រាំអំពាវនាវ​ឲ្យប្រែក្រឡាស់លទ្ធផលបោះឆ្នោត​ នឹងទទួលបានជ័យជម្នះក្នុងរដ្ឋជាច្រើន

ចែករំលែក៖

ប្រធានាធិបតីអាមេរិក​ដូណាល់ ត្រាំ​បានអំពាវនាវឲ្យប្រែក្រឡាស់លទ្ធផលបោះឆ្នោត​របស់លោកបៃឌិន ក្រោយពីមានការបន្លំនៅក្នុងរដ្ឋ​ជាច្រើន ។ លោកត្រាំបញ្ជាក់ថា លោកបានយកឈ្នះនៅក្នុងរដ្ឋយុទ្ធសាស្ត្រសំខាន់ៗ។
មកទល់ពេលនេះមានករណីប្តឹងផ្តល់របស់លោកត្រាំ ត្រូវបានតុលាការច្រានចោល​ ហើយលោកត្រាំក៏មិនបានបង្ហាញវត្តមានចំពោះមុខមហាជនផងដែរអស់រយៈពេលជាច្រើនថ្ងៃមកហើយ។ ប៉ុន្តែនៅពេលបង្ហាញខ្លួនលោកបានអំពាវនាវឲ្យ​ផ្លាស់ប្តូរលទ្ធផលបោះឆ្នោត ព្រោះលោកជាអ្នកឈ្នះ។
នៅថ្ងៃទី​២៥ខែវិច្ឆិកា ​លោកត្រាំបានចូលរួម​កិច្ចប្រជុំគណបក្សសាធារណរដ្ឋនៅទីក្រុង Gettysburg រដ្ឋ​Pennsylvania ។​ នៅទីនោះលោកត្រាំបានអំពាវនាវ ឱ្យប្រែក្រឡាស់លទ្ធផលបោះឆ្នោត​​ ឱ្យលោកជាអ្នកឈ្នះវិញ។
លោកត្រាំបញ្ជាក់ទៀតថា «អ្វីដែលយើងត្រូវធ្វើនាពេលនេះគឺចៅក្រមព្រមស្តាប់តាមយើង​​ ដូច្នេះលទ្ធផលបោះឆ្នោតអាចនឹងកែប្រែ យើងនិឹងឈ្នះនៅរដ្ឋ Pennsylvania​ និងរដ្ឋមួយចំនួនទៀត »។
ប្រធានាធិបតីទី​៤៥ របស់អាមេរិក​បានប្រកាសថា លោកនឹងប្រមូលភស្តុតាងទាំងអស់ បើទោះបីរដ្ឋមួយចំនួនបានច្រានចោល​ពាក្យបណ្តឹងក្តី។ កាលពីថ្ងៃទី​២៤ខែវិច្ឆិកា អភិបាលរដ្ឋ Pennsylvania លោកTom Wolf បានប្រកាសទទួលស្គាល់ថា លោកបៃឌិន និងលោកស្រី កាម៉ាឡា ហារីសជាអ្នកឈ្នះ​។ ជាមួយគ្នានោះរដ្ឋផ្សេងទៀត ដូចជា ណេវ៉ាដា ក៏ទទួលស្គាល់ដូចគ្នា​ដែរ។
មកទល់ពេលនេះលោកបៃឌិនទទួលបានកៅអីតំណាង​៣០៦ ខ្ពស់ជាងចំនួនកំណត់​ដែលមានតែ​២៧០ប៉ុណ្ណោះ ។ ប៉ុន្តែលោកត្រាំ​មិនព្រមចុះចាញ់នោះឡើយបើទោះបីស្ថាប័នមួយចំនួនបានចូលរួម ដំណើរការផ្ទេរអំណាចយ៉ាងណាក៏ដោយ៕


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print