ប្រជាពលរដ្ឋប្រទះឃើញសពបុរសមិនស្គាល់អត្តសញ្ញាណម្នាក់អណ្តែតទឹកមកទើរនឹងផែថ្មីក្រុងកំពង់ឆ្នាំង

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ សពបុរសម្នាក់ត្រូវបានប្រជាពលរដ្ឋប្រទះឃើញអណ្តែតលើផ្ទៃទឹកតាមដងទន្លេសាប ត្រង់ផែថ្មី។
ហេតុការណ៍ប្រទះឃើញសាកសពនេះ បានកើតឡើងកាលពីវេលាម៉ោង៩និង១៥នាទីព្រឹក ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចផែថ្មី ស្ថិតភូមិទី៧ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំងខេត្តកំពង់ឆ្នាំង ។
សមត្ថកិច្ចនគរបាលមូលដ្ឋានបានឲ្យដឹងថា សាកសពអណ្តែតទឹកនេះ មិនត្រូវបានគេស្គាល់អត្តសញ្ញាណទេ គ្រានតែដឹងថាស្លៀកខោខូវប៊ូយជើងវែង ពាក់អាវយឺតពណ៌ផ្កាឈូក អាយុប្រហែលជាង៤០ឆ្នាំ មានសក់វែង និងសាក់នៅផ្នែកខាងក្រោយនៃស្មា បានអណ្តែតពីផ្នែកខាងលើមកទើរនៅចណុចនេះ ។
ប្រជាពលរដ្ឋ នៅកន្លែងកើតហេតុបានឲ្យដឹងថា នៅវលាម៉ោងប្រមាណជាង៩ព្រឹកមិញនេះ ខណៈពួកគាត់ចុះធ្វើការនៅក្បែរច្រាំងទន្លេផែថ្មី ស្រាប់តែប្រទះឃើញសពអណ្តែតមក ហើយក៏បាននាំគ្នាទាញមកដាក់ក្បែរច្រាំងតែម្តង។ ក្រោយពេលឃើញហើយនោះបានរាយការណ៍ទៅសមត្ថកិច្ចដើម្បីជួយអន្តរាគមន៍ពិនិត្យសាកសព ។
សមត្ថកិច្ចបានឲ្យដឹងថាក្នុងករណីនេះ នគរបាលជំនាញ សហការជាមួយមន្ទីរពេទ្យខេត្ត បានពិនិត្យ សាកសពបុរសនេះពុំឃើញមានស្លាកស្នាមនៃអំពើឃាតកម្មនោះទេ ។
សមត្ថកិច្ចជំនាញបានធ្វើការសន្និដ្ឋានជាដំបូងថា សពបុរសនេះគឺស្លាប់ដោយសារលង់ទឹក មិនមែនជាករណីឃាតកម្មទេ ។
តាមរយៈនៃសារព័ត៌សមត្ថកិច្ចបានអំពាវនាវរកបងប្អូនសាច់ញាតិ ដែលបានបាត់សមាជិកគ្រួសារដែលមានភិនភាគដូចខាងលើអាចមកទំនាក់ទំនងនឹងអាជ្ញាធរមូលដ្ឋាននៅភូមិទី៧ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ដើម្បីមកទទួលសាកសពយកទៅធ្វើបុណ្យតាមប្រពៃណី៕
ដោយ÷ ចន្ថា


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print