លោកត្រាំទាមទាររាប់សន្លឹកឆ្នោតឡើងវិញនៅរដ្ឋ Wisconsin លទ្ធផលកាន់តែចាញ់ឆ្ងាយជាងមុនទៅទៀត

ចែករំលែក៖

រដ្ឋ Wisconsin មានកៅអីតំណាងដល់ទៅ១០កៅអី​ ហើយលោកត្រាំ មិនព្រមចុះចាញ់​នៅក្នុងរដ្ឋនេះឡើយ​​ ដោយទាមទារឲ្យរាប់សន្លឹកឆ្នោតឡើងវិញ​នៅតំបន់មួយចំនួន​ក្នុងរដ្ឋ។ ការរាប់ឡើងវិញបានបញ្ចប់នៅថ្ងៃទី​២៨ខែវិច្ឆិកា ហើយលទ្ធផល លោកបៃឌិន កាន់តែនាំមុខឆ្ងាយជាងមុនទៅទៀត។
ជាក់ស្តែងការរាប់សន្លឹកឆ្នោតនៅក្នុងតំបន់Milwaukee​ គឺលទ្ធផល លោកបៃឌិនទទួលបានសន្លឹកឆ្នោតលើសពីមុន​១៣២សន្លឹកទៀត។ សន្លឹកឆ្នោតសរុបដែលបានរាប់នៅក្នុងតំបន់នេះមាន​៤៦០.០០០ សន្លឹក ហើយក្រោយការរាប់លោកបៃឌិនកើនបន្ថែម​២៥៧សន្លឹក ចំណែកលោកត្រាំ ក៏កើនបន្ថែម ១២៥សន្លឹកផងដែរ ។ លទ្ធផលសរុបលោកត្រាំចាញ់បន្ថែម​១៣២សន្លឹកទៀត។
ចំណែកនៅទូទាំងរដ្ឋវិញ លោកត្រាំ​ចាញ់ដល់ទៅ៣ម៉ឺនសន្លឹក​។ សូមបញ្ជាក់ថា ការរាប់សន្លឹកឆ្នោតនៅ​Wisconsin គឺត្រូវចំណាយប្រាក់អស់​៣លានដុល្លារ​សម្រាប់បុគ្គលិករាប់សន្លឹកឆ្នោតឡើងវិញ​។ ជាមួយគ្នានេះ ស្រុកDaneនឹងត្រូវបញ្ចប់ការរាប់សន្លឹកឆ្នោតនាថ្ងៃទី​២៩ខែវិច្ឆិកា ។
មកទល់ពេលនេះលោកត្រាំ​នៅតែមិនព្រមចុះចាញ់​ ក្នុងការបោះឆ្នោត​កាលពីថ្ងៃទី៣ខែវិច្ឆិកានៅឡើយទេ​ បើទោះបីប្រព័ន្ធផ្សព្វផ្សាយនានា​នៅអាមេរិកបានផ្សាយថា លោកបៃឌិនទទួលបាន៣០៦កៅអីតំណាង ចំណែកលោកត្រាំទទួលបានតែ​២៣២កៅអីតំណាងក៏ដោយ។
បើគិតពីសន្លឹកឆ្នោត​សកលវិញ លោកបៃឌិនទទួលបានដល់ទៅជាង​៨០​លានសន្លឹក ចំណែកលោកត្រាំវិញបានតែ៧៣,៨លានសន្លឹកប៉ុណ្ណោះ​៕ដោយ៖ធី រីណា

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print