គ្រឿងញៀនជិត១គីឡូក្រាមទៀតហើយត្រូវនគរបាលនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនបង្ក្រាបបាន

ចែករំលែក៖

ភ្នំពេញ ៖ ពិតជាសម្បូរមែនបច្ចុប្បន្ននេះបញ្ហាគ្រឿងញៀន! បើសមត្ថកិច្ចបង្ក្រាបមិនបានទេអនាគតធនធានមនុស្សរបស់កម្ពុជានឹងទៅជាយ៉ាងណាទៅ ?ជាក់ស្តែងនៅថ្ងៃទី២៦ ខែ វិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង១៣:៣០នាទី នៅចំណុចបន្ទប់ផ្ទះជួលគ្មានលេខ ផ្លូវបេតុង ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ កម្លាំងជំនាញ(ក៨) របស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំដោយលោកនាយករង អុឹង ហាវ ព្រមទាំងមានការសម្របសម្រួលពីលោក ស៊ិត វណ្ណ: ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានបើកការស៊ើបអង្កេតស្រាវជ្រាវបង្ក្រាបករណីជួញដូរគ្រឿងញៀនមួយករណីទៀតដោយឃាត់ខ្លួនបានជនសង្ស័យម្នាក់ឈ្មោះ វ៉ាង ឃីសុីង(WANG KEXING ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិចិន និងដកហូតបាននូវសារធាតុញៀនប្រភេទមេតំហ្វេតាមីន(WY)៧.៤០០គ្រាប់ ទម្ងន់សុទ្ធ៧៩០.៥៧ក្រាម។
បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាង ត្រូវកម្លាំងជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនកសាងសំណុំរឿងតាមនីតិវិធី បញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់៕

ដោយ ស សម

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print