នឹកស្មានមិនដ៏សោះ! ក្រុមហ៊ុនមួយនៅអុីតាលី ដាក់លក់កាបូបមួយតម្លៃដល់ទៅជាង៧លានដុល្លារ ហើយមានត្រឹមតែ៣កាបូបប៉ុណ្ណោះ

ចែករំលែក៖

អន្តរជាតិ៖ ពិតជាមិនធម្មតាមែន ក្រុមហ៊ុនមួយឈ្មោះBoarini Milanesi ដែលមានមូលដ្ឋានស្ថិតក្នុងទីក្រុង Bologna នៃប្រទេសអុីតាលី បានដាក់លក់កាបូបយួរដៃ យីហោParva Mea ដែលមានតម្លៃថ្លៃបំផុតនៅលើពិភពលោក រហូតដល់ទៅ៥.៣លានផោនឯណោះ (ប្រមាណ៧លានដុល្លារអាមេរិក)។

សូមជម្រាបថា កាបូបម៉ាក់យីហោ Parva Mea និងត្រូវបានផលិតឡើងដោយស្បែកក្រពើ និងតុបតែងដោយមេអំបៅមាសចំនួន១០ក្បាល បូករួមទាំងត្បូងពេជ្រចំនួន៤គ្រាប់ ត្បូងកណ្ដៀងចំនួន៣គ្រាប់ និងត្បូងកម្រ Paraiba Tourmalines ដែលសរុបទាំងអស់មានចំនួនជាង១៣០ការ៉ាត់។ លើសពីនេះទៅទៀតក៏មានត្បូង Pave Clasp ចំនួន១គ្រាប់ទៀតផងដែរ។

ប៉ុន្តែទោះជាយ៉ាងណា ចំពោះការរចនាកាបូបយួរដៃដ៏ថ្លៃនេះ បានបំផុសគំនិតចេញពីទេសភាពទឹកសមុទ្រ ហើយរាល់ការលក់ចេញនូវកាបូបនីមួយៗ ខាងយីហោនឹងធ្វើការបរិច្ចាគជាទឹកប្រាក់ចំនួន៧១១.៩៥០ផោន (ប្រមាណ៩៥២,០០០ដុល្លារអាមេរិក) ទៅកាន់មូលនិធិមួយ ដើម្បីលុបបំបាត់ផ្លាស្ទិកនៅលើពិភពលោកផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print