ប្រទះឃើញសពបុរសវិកលចរិតម្នាក់ស្លាប់ ដោយសារគ្រោះថ្នាក់ ចរាចរណ៍ 

ចែករំលែក៖

ខេត្តកោះកុង៖ ប្រជាពលរដ្ឋបានរាយការណ៍ប្រាប់សមត្ថកិច្ចថា មានករណីមនុស្សស្លាប់ម្នាក់ នៅចំណុចខាងក្រោយរបងមន្ទីរពេទ្យខេត្ត ស្ថិតក្នុងភូមិ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ។ ក្រោយពីបានទទួលដំណឹងភ្លាម កម្លាំងការិយាល័យជំនាញ នៃ ស្នងការដ្ឋាននគរបាលខេត្តកោះកុង បានសហការ ជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងខេមរភូមិន្ទនិង ដោយ មានការចូលរូមពីក្រុមគ្រូពេទ្យខេត្ត បានធ្វើការពិនិត្យ និង ធ្វើកោសល្យវិច័យលើសាកសព នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០  ។
ក្រោយធ្វើការស្រាវជ្រាវយ៉ាងយូរទើបសមត្ថកិច្ចដឹងថាសាកសពឈ្មោះ យ៉ាត វ៉ាត (ហៅជ័យ) ភេទប្រុស អាយុ៥០ឆ្នាំ ជាជនវិកលចរិត ស្នាក់នៅក្នុងវត្តទេពនិមិត្ត (ហៅវត្តថ្មី)។
ក្រោយពីការពិនិត្យពីក្រុមគ្រូពេទ្យ និង កម្លាំងជំនាញបញ្ជាក់ថាសាកសពមានស្នាមរបួសបាក់កដៃខាងឆ្វេង, ជើងខាងឆ្វេង និង បែកប្លោកនោម ។ ក្រុមគ្រូពេទ្យបានសនិ្នដ្ឋានថា សាកសពបានស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ដោយទំនងរថយន្តបុកហើយបើកគេចបាត់ ។បន្ទាប់មកសាកសពត្រូវបានសមត្ថកិច្ចជំនាញប្រគល់ឲ្យទៅឈ្មោះ យ៉ាត ស៊ីណាន ភេទស្រី អាយុ៥៨ឆ្នាំ ត្រូវជាបងស្រីបង្កើត ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី រួចហើយ៕
ដោយ÷ប្រាថ្នា


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print