ខេត្តរតនគិរី៖ អតីតមន្ដ្រីដឺបេយោធាម្នាក់ត្រូវបានកម្លាំង
ប៉ូលីសនៃស្នងការនគបាលខេត្ដធ្វើការឃាត់ខ្លួនពាកព័ន្ធនិងឆែកឆេរទៅរកឃើញឈើប្រណិតជាច្រើនទៀតផងដែរ។
ការឃាត់ខ្លួននេះសមត្ថកិច្ចបានធ្វើឡើងនៅថ្ងៃទី២៩ខែវិច្ឆិកាឆ្នាំ២០២០នៅចំណុចភូមិអូររមៀតសង្កាត់ឡាបានសៀកក្រុងបានលុងខេត្ដរតនគិរី។
ប្រភពពសមត្ថកិច្ចបានឱ្យដឹងថាជនសង្ស័យដែលឃាត់ខ្លួនបាននោះមានឈ្មោះវង្ស វ៉ាហៅប្រុសជនជាតិខ្មែរអាយុ៤០ឆ្នាំមានទីលំនៅភូមិ សង្កាត់ខាងលើ។ ប្រភពបន្តថាកាលពីថ្ងៃទី២៨ខែវិច្ឆិកាឆ្នាំ២០២០កន្លងទៅកម្លាំងប៉ូលិសបានចុះទៅបង្រ្កាបទីតាំងប្រើប្រាស់សារធាតុញៀនមួយកន្លែងនៅត្រង់ចំណុចសាលារៀនហេងលាងចាស់ស្ថិតក្នុងភូមិសាស្រ្តក្រុងបានលុង។ ហើយក៏បានឆែកឆេរកឃើញនិងរឹបអូសវត្ថុតាងមួយចំនួនរួមមានថ្នាំញៀនមួយថង់ធំម៉ូតូម៉ាកZOOMERមួយគ្រឿងទូរស័ព្ទដៃមួយគ្រឿងនិងឈានដល់ធ្វើការឃាត់ខ្លួនយុវជនម្នាក់ឈ្មោះវាំងចាន់សុវណ្ណហៅក្ដឹបញ្ជូនទៅស្នងការដ្ឋាននគបាលខេត្តដើម្បីសាកសួរ។ ក្រោយពីធ្វើការសាកសួរទៅនៅចំពោះមុខសមត្ថកិច្ចជំនាញជនសង្ស័យនោះបានឆ្លើយសារភាពថាការជួញដូរសារធាតុញៀនកន្លងមកគឺបានជាប់ពាក់ព័ន្ធមនុស្សមួយចំនួនផ្សេងទៀត។ ប្រភពបន្តទៀតថាក្រោយពីសាកសួរនៅថ្ងៃទី៣០ខែវិច្ឆិកានោះក៏បានសហការជាមួយតុលាការហើយនាំកម្លាំងទៅឡោមព័ទ្ធផ្ទះឈ្មោះវង្ស វ៉ាហៅប្រុសមួយកន្លែងទៀតដើម្បីត្រួតពិនិត្យ។ ប៉ុន្ដែខណៈដែលសមត្ថកិច្ចឡោមព័ទ្ធនោះម្ចាស់ផ្ទះគេបានចាក់សោរទ្វា
របងពីខាងក្រៅ។ ហើយសមត្ថកិច្ចបានសម្រេចកាត់សោរចូលទៅខាងក្នុងផ្ទះហើយបានរកឃើញគំនរឈើជាច្រើនដុំនិងគ្រឿងញៀនចំនួនពីរថង់តូច សម្ភារៈសម្រាប់ច្រកថ្នាំមួយចំនួន.ខ្នោះដៃមួយ.កាំបិតស្នៀតមួយកាំបិតដងវែងមួយ.ដំបងពីរកំណាត់ចំនួនពីរផងដែរ។
ក្រោយពីធ្វើការឆែកឆេររួចរាល់វត្ថុតាងទាំងអស់នោះត្រូវបានរឹបអូសហើយបាននាំខ្លួនម្ចាស់ផ្ទះម្នាក់ឈ្មោះ វង្ស វ៉ាហៅប្រុសនោះទៅកាន់ស្នងការដ្ឋានសួរនាំបន្ត។ លោកលាងអុីមនាយការិយាល័យនៃស្នងការដ្ឋាននគរបាលខេត្ដរតនគិរីកាលពីរសៀលថ្ងៃទី៣០ខែវិច្ឆិកាឆ្នាំ២០២០បានប្រាប់ថាករណីឃាត់ខ្លួនជនសង្ស័យដែលមានឈ្មោះដូចខាងលើកំពុងសាកសួរបន្ដតាមនិតិវិធី។ លោកបន្ថែមថាក្រោយពីសាកសួរធ្វើកំណត់ហេតុរួចលោកនិងកសាងសំណុំរឿងបញ្ជូនខ្លួនរួមនិងវត្ដុតាងដែលពាក់ព័ន្ធទៅសាលាដំបូងខេត្តដើម្បីចាក់ការបន្តតាមផ្លូវច្បាប់៕ ដោយ ជីវ័ន្ត