ភ្នំពេញ៖ ដំណើរការសំណេរថ្ងៃទី១ បានប្រព្រឹត្តទៅដោយរលូនល្អ មិនមានបាតុភាពមិនប្រក្រតីណាមួយកើតឡើងគួរឲ្យកត់សម្គាល់ឡើយ ។ នៅតាមមណ្ឌលប្រឡងនីមួយៗ មានដំណើរការល្អ មានសភាពស្ងប់ស្ងាត់ និងរបៀបរៀបរយល្អ ដោយមានការចិត្តយកទុកដាក់ និងទំនួលខុសត្រូវខ្ពស់ពី គណៈគ្រប់គ្រងមណ្ឌលប្រឡងនីមួយ ដោយបានពិនិត្យនូវកម្ដៅបេក្ខជនមុនចូលក្នុងមណ្ឌល និងបន្ទប់ប្រឡង ពាក់ម៉ាសការពារ និងរក្សាគម្លាតបានយ៉ាងខ្ជាប់ខ្ជួន ។ បេក្ខជន បានគោរពបទបញ្ញត្តិនៃការប្រឡងបានយ៉ាងល្អ និងប្រឹងប្រែង ក្នុងការធ្វើកិច្ចការតាមសមត្ថភាពរៀងៗខ្លួន។ ក្នុងដំណើរការសំណេរថ្ងៃទី១នេះ មានចំនួន០៦មុខវិជ្ជា អក្សរសាស្ត្រខ្មែរ គីមីវិទ្យា ផែនដីវិទ្យា រូបវិទ្យា ភូមិវិទ្យា និងសីលធម៌-ពលរដ្ឋវិជ្ជា ។
បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ សរុបចំនួន ១៥៨,៧១៧នាក់ (នារី ៨៥,១៣១នាក់) និងមានមណ្ឌលប្រឡងចំនួន ១,៧២៩ ស្នើនឹង ៧,១៤១ បន្ទប់ប្រឡង ៕
ដោយ៖ សិលា