គណៈបញ្ជាការឯកភាពខណ្ឌចំការមនចុះត្រួតពិនិត្យ ណែនាំ ដល់ទីតាំងអាជីវកម្មភោជនីយដ្ឋាន អាហារដ្ឋាន និងកន្លែងលក់ដូរនានាឱ្យអនុវត្តវិធានការបង្ការនិងទប់ស្កាត់ការរីករាលដាលមេរោគកូវីដ-១៩

ចែករំលែក៖

ភ្នំពេញ៖ កាលពីយប់ថ្ងៃចន្ទ​ ១៥កេីត​ ខែមិគសិរ​ ឆ្នាំជូត​ ទោស័ក​ ព.ស.២៥៦៤​ ត្រូវនឹងថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ដោយអនុវត្តតាមការណែនាំរបស់លោកអភិបាល​នៃគណៈអភិបាលរាជធានីភ្នំពេញ​ និងលោកអភិបាល​ នៃគណៈអភិបាលខណ្ឌចំការមន គណៈបញ្ជាការឯកភាពខណ្ឌចំការមន ដឹកនាំដោយលោក ប៊ុន សុភ័ក្ត្រ និងលោក អាំង សិរីពិសិដ្ឋ អភិបាលរងខណ្ឌ និងរដ្ឋបាលសង្កាត់ទាំង៥ បានចុះត្រួតពិនិត្យ ណែនាំ ដល់ទីតាំងអាជីវកម្មភោជនីយដ្ឋាន អាហារដ្ឋាន និងកន្លែងលក់ដូរនានាឱ្យអនុវត្តវិធានការបង្ការ និងទប់ស្កាត់ការរីករាលដាលមេរោគកូវីដ-១៩ ព្រមទាំងណែនាំដល់ក្លិបហាត់ប្រាណ រោងភាពយន្ត KTV ក្លិបកម្សាន្ត ម៉ាស្សា និងស្ប៉ា ក្នុងមូលដ្ឋានខណ្ឌចំការមនឱ្យផ្អាកជាបណ្ដោះអាសន្ន ដោយអនុវត្តតាមសេចក្ដីណែនាំលេខ០០៩/២០សណន ចុះថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ របស់រដ្ឋបាលរាជធានីភ្នំពេញ​ ហេីយទីតាំងអាជីវកម្មមួយចំនួនក៏បានផ្អាកអាជីវកម្មដោយខ្លួនឯងផងដែរ៕ ដោយ ជីណា


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print