ភ្នំពេញ៖ ក្នុងឱកាសទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ថ្ងៃទី ០១ ធ្នូ២០២០ ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំក្នុងនាម រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមចូលរួមជាមួយពិភពលោកទាំងមូលដើម្បីប្រារព្ធទិវាពិភព លោក ប្រយុទ្ធនឹងជំងឺអេដស៍ដែល នឹង ប្រព្រឹត្តទៅនៅថ្ងៃអង្គារ ១រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវ នឹងថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២០នេះ ក្រោមប្រធានបទ“សាមគ្គីភាពជាសកល និងការទទួលខុសត្រូវរួមគ្នា” ។ ទិវានេះប្រារព្ធឡើងក្នុងគោលបំណងរួមគ្នាជាសកលដើម្បីបង្ហាញនូវការគាំទ្រដល់អ្នកផ្ទុក និងអ្នករងផលប៉ះពាល់ពី មេរោគអេដស៍ ហើយនិងរំឭកដល់អ្នកដែលបានបាត់បង់ជីវិតដោយសារជំងឺអេដស៍ ៕
ដោយ៖ សំរិត
...