សម្តេចតេជោ ហ៊ុន សែន បានបង្ហាញពីការដឹកនាំប្រកបដោយភាពឈ្លាសវៃ និងទំនួលខុសត្រូវខ្ពស់

ចែករំលែក៖

ភ្នំពេញ៖ សហភាពសហព័ន្ធយុវជនកម្ពុជាបានលើកឡើងថា៖ ប្រសាសន៍របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីទាក់ទងនឹង “ព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា” បានបង្ហាញពីការដឹកនាំប្រកបដោយភាពឈ្លាសវៃ និងទំនួលខុសត្រូវខ្ពស់ ដែលប្រសាសន៏ទាំងនោះ បានក្លាយទៅជាប្រទីបបំភ្លឺផ្លូវដល់យើងខ្ញុំជាយុវជនទាំងអស់ ឲ្យមានទឹកចិត្ត និងការប្តេជ្ញាចិត្តមោះមុត ក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ ដោយជោគជ័យ។ ការយកចិត្តទុកដាក់របស់សម្តេចដល់ប្រជាពលរដ្ឋ ជាពិសេសដល់គ្រួសារប្រជាពលរដ្ឋក្រីក្រ ក្នុងកាលៈទេសៈដ៏លំបាកមួយនេះ ធ្វើឱ្យយើងមើលឃើញថា សម្តេចមិនមែនគ្រាន់តែជាថ្នាក់ដឹកនាំប្រកបដោយសមត្ថភាពប៉ុណ្ណោះទេ តែក៏ជាឪពុកប្រកបដោយក្តីអាណិត ស្រលាញ់ និងពោរពេញដោយគុណធម៌។

នេះជាពេលវេលា ដែលយុវជនយើងទាំងអស់គ្នាត្រូវចូលរួម ដើម្បីការពារខ្លួនយើង គ្រួសារយើង និងសង្គមយើងពីជំងឺដ៏កាចសាហាវនេះឲ្យខាងតែបាន។ យើងរួមគ្នា គោរពអនុសាសន៏របស់ប្រមុខរាជរដ្ឋាភិបាល ការណែនាំរបស់អាជ្ញាធរពាក់ព័ន្ធ និងប្រកាន់ខ្ជាប់នូវវិន័យផ្ទាល់ខ្លួនជាប់ជានិច្ច៕

...

ដោយ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print