រថយន្តពីរគ្រឿងបុកគ្នានៅត្រង់ចំណុចផ្លូវបំបែកជាបី​បណ្ដាលឲ្យរងការខូចខាតរថយន្តទាំងសងខាងយ៉ាងដំណំ

ចែករំលែក៖

ភ្នំពេញ​ ៖​ រថយន្តដឹកឥដ្ឋមួយគ្រឿង​ បានបុកជាមួយរថយន្តឃ្លុបទូកុងតឺន័រនៅត្រង់ចំណុចផ្លូវបំបែកជាបី​បណ្ដាលឲ្យរថយន្តទាំងពីរគ្រឿងរងការខូចខាតយ៉ាងដំណំ​ តែសំណាងដែរដែលមិនបណ្ដាលឲ្យមានអ្នករងរបួស។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤​ និង២០នាទីរសៀល​ ថ្ងៃទី១​ ខែធ្នូ​ ឆ្នាំ២០២០ ស្ថិតនៅត្រង់ចំណុចផ្លូវបំបែកជាបី​ ក្បែរផ្លូវទួលពង្រ​ ក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

​ យោងតាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឱ្យដឹងថា​ មុនពេលកើតហេតុ​ មានរថយន្តម៉ាកហ៊ីយ៉ាន់ដាយពណ៌ស ពាក់ស្លាកលេខ (ដ0177-ភព៣)​បើកតាមបណ្ដោយផ្លូវបេតុងក្នុងទិសដៅពីត្បូងទៅជើង​ ខណៈមកដល់ចំណុចកើតហេតុផ្លូវបំបែកជាបីក៏មានរថយន្តមួយគ្រឿងទៀតម៉ាកហ៊ីយ៉ាន់ដាយពណ៌ស​ឃ្លុបទូកុងតឺន័រ​ ពាក់ស្លាកលេខភ្នំពេញ3B-7964​ ធ្វេីដំណេីរតាមផ្លូវបេតុង​ទួលពង្រ​ក្នុងទិសដៅពីកើតទៅលិច​ ក្នុងល្បឿនមធ្យម ហេីយក៏បុករថយន្តដឹកឥដ្ឋ​ចំបញ្ឆិតពីមុខពេញទំហឹង​បណ្ដាលឲ្យរងការខូចខាតរថយន្តទាំងពីរគ្រឿងយ៉ាងដំណំ តែសំណាងដែរដែលមិនបង្កឲ្យមានមនុស្សរងរបួស​ ។

ក្រោយកើតហេតុ​ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ​ និងបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៍ចុះមកធ្វើការវាស់វែងយករថយន្តទាំង២គ្រឿងទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ​ រងចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕​

ដោយ៖​ ភារ៉ា​ ដង្កោ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print