កងរាជអាវុធហត្ថរាជធានីភ្នំពេញ ពង្រឹង វិធានការ បង្ការទប់ស្កាត់ ការចម្លងមេរោគកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា

ចែករំលែក៖

ភ្នំពេញ៖ បន្ទាប់ពីអង្គការសុខភាពពិភពលោក WHO បានប្រកាសថា ការរីករាលដាលបន្តបន្ទាប់ និងឆាប់រហ័សនៃជំងឺរលាកសួត COVID-19 ជារោគរាតត្បាតសកលមក នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០ មានបុរសជនជាតិចិនម្នាក់ មកពីទីក្រុងវូហានមកកាន់ប្រទេសកម្ពុជា ត្រូវបានរកឃើញឆ្លងវីរុសកូវីដ-១៩ ជាករណីឆ្លងទី១ សម្រាប់កម្ពុជា។

ចាប់តាំងពីប្រទេសកម្ពុជាបានប្រកាសអំពីករណីទី១ នៃឆ្លងវីរុសកូវីដ-១៩ ក្នុងខែមករា ឆ្នាំ២០២០មក នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានភ្នំពេញ ក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថ រាជធានីភ្នំពេញ បាន អនុវត្តតាមការចង្អុលបង្ហាញរបស់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ស្តីអំពីការចូលរួមបង្កាទប់ស្កាត់ការឆ្លងវីរុសកូវីដ-១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល ពិសេសការអំពាវដ៏ខ្ពង់ខ្ពស់ម្តងហើយម្តងទៀតរបស់ប្រមុខរាជរដ្ឋាភិបាល សម្តេច អគ្គមហាសេបតី តេជោ ហ៊ុន សែន ដោយបានចាត់វិធានការការពារយ៉ាងហ្មត់ចត់នៅក្នុងទីបញ្ជាការរាជធានី ក៏ដូចជាតាម បណ្តាមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌទាំង១៤ ទាំងពេលចេញនិងចូលក្នុងអង្គភាព ត្រូវ ពាក់ម៉ាស់ លាងដៃដោយសាប៊ូ បាញ់ថ្នាំសម្លាប់មេរោគទាំងមនុស្ស ទាំងយានយន្ត ក៏ដូចជាសម្ភារៈប្រើប្រាស់ វាស់ស្ទង់កម្ដៅជាប្រចាំ ព្រមទាំងបានធ្វើការផ្សព្វផ្សាយអំពីវិធានការពារទាំងនេះ ដល់កម្លាំង កងរាជអាវុធហត្ថតាមបណ្តាខណ្ឌទាំង១៤ ក៏ដូចជាបណ្តា ការិយាល័យ ចំណុះ បានអនុវត្តដូចៗគ្នា ថែមទាំងមានការចែកម៉ាស ចែកឧបករណ៍វាស់កំម្តៅ ចែកធុងនិងទូបាញ់ថ្នាំសម្លាប់មេរោគ ចែកអាល់កុល ចែកជែលលាងដៃ ជូនដល់អង្គភាពអាវុធហត្ថនីមួយៗតាមបណ្តាខណ្ឌ យកទៅប្រើប្រាស់ ហើយបន្តចូលរួមផ្សព្វផ្សាយជូនដល់ប្រជាពលរដ្ឋទូទៅ ទូទាំងរាជធានីភ្នំពេញ នូវសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល និងចូលរួមនាំយកម៉ាសដែលសម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន បានផ្តល់ចំនួន២លានម៉ាស់ សម្រាប់ឲ្យក្រសួងសុខាភិបាលនិងសាលារាជធានីភ្នំពេញ ចាត់ចែងចែកជូនដល់ប្រជាពលរដ្ឋ ហើយ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានប្រគល់ភារកិច្ចឲ្យ អាវុធហត្ថរាជធានីភ្នំពេញ ជួយចែកជូនដល់ដៃពួកគាត់ តាមគោលដៅកំណត់ទូទាំងរាជធានីភ្នំពេញ។

ដោយឡែកជុំវិញ«ព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា» អាវុធហត្ថរាជធានីភ្នំពេញ បានពង្រឹងវិធានការការពាររបស់ខ្លួន ដោយដាក់ចេញនូវបទបញ្ជា ការបង្ការ និង ការពារជំងឺ កូវីដ-១៩ ព្រមទាំងអនុវត្តយ៉ាងខ្ជាប់ខ្ជួន ស្របតាមការអំពាវនាវរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ វិធានការទាំងនោះរួមមាន៖

1- រថយន្តរបស់ភ្ញៀវ និង ប្រជាពលរដ្ឋ ត្រូវចតនៅខាងក្រៅ ទីបញ្ជាការ តាមបណ្តាអង្គភាពចំណុះ អាវុធហត្ថរាជធានីភ្នំពេញ(ហាមចូលដល់ក្នុងទីបញ្ជាការ)។
2-ចំពោះមធ្យោបាយធ្វើដំណើរទាំងអស់ ត្រូវបាញ់ថ្នាំ ដើម្បីសម្លាប់មេរោគ។
3-ចំពោះអាវុធហត្ថ ពេល បើករថយន្តចូលដល់កន្លែងប៉ុស្ត៍យាមខាងក្នុង រួចឈប់រថយន្ត/ម៉ូតូ ចុះទៅកន្លែងលាងដៃ។
4-ចូលទូរបាញ់ថ្នាំសម្លាប់មេរោគ ហើយវាស់កម្ដៅ រួចចូលទៅកន្លែងបម្រើការងាររៀងៗខ្លួន។
5-ត្រូវរៀបចំទីតាំងជាប់ច្រកទ្វារចូល នៅទីបញ្ជាការ តាមបណ្ដាអង្គភាពចំណុះ អាវុធហត្ថរាជធានីភ្នំពេញ ដើម្បីទទួលពាក្យបណ្ដឹង។
6-ចំពោះជាងជួសជុលផ្សេងៗ ដែលចាំបាច់ត្រូវចូលក្នុងទីបញ្ជាការ ត្រូវអនុវត្តតាមការណែនាំដូចខាងក្រោម៖
-ចំពោះមធ្យោបាយធ្វើដំណើរគ្រប់ប្រភេទ ត្រូវរក្សាទុកនៅខាងក្រៅទីបញ្ជាការ ត្រូវពាក់ម៉ាស លាងដៃ ចូលទូរបាញ់ថ្នាំសម្លាប់មេរោគ។
-វាស់កម្ដៅ និង យកប័ណ្ណសំគាល់ខ្លួន ពាក់នឹងក ពេលចូលទីបញ្ជាការ។
-ត្រូវកត់ត្រាឈ្មោះ និង លេខទូរស័ព្ទ ថ្ងៃខែឆ្នាំម៉ោង ចេញនិងចូល។
7-នៅកន្លែងធ្វើការ និងទៅផ្ទះ ត្រូវពាក់ម៉ាសជាប្រចាំ។
8-ចុងភៅនៅទីបញ្ជាការ ត្រូវពាក់ម៉ាសជាប្រចាំ។
9-ពេលដែលមិនចាំបាច់ពាក់ម៉ាស ពេលហូបអាហារនិងពេលហាត់ប្រាណ។ ពេលហូបអាហារនិងហាត់ប្រាណរួច ត្រូវពាក់ម៉ាស់វិញភ្លាម។
10-ពេលចុះបំពេញបេសកកម្ម កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញទាំងអស់ ត្រូវប្រកាន់ខ្ជាប់នូវការណែនាំដូចខាងក្រោម៖
– ត្រូវពាក់ម៉ាសជាប់ជានិច្ច នឹងត្រូវមានអាល់កុលជាប់នឹងខ្លួន។
– ពេលតម្រូវឲ្យប៉ះពាល់ជាមួយប្រជាជន ឬជនសង្ស័យ ត្រូវពាក់ស្រោមដៃ និងលាងសម្អាតដៃ ពេលដោះស្រោមដៃចេញ។
– ជៀសវាងការជួបជុំគ្នា ក្នុងកន្លែងប្រមូលផ្តុំនានា។
– ពេលចូលទីបញ្ជាការវិញ ត្រូវលាងដៃ ចូលទូរបាញ់ថ្នាំសម្លាប់មេរោគ និងវាស់កម្ដៅ។
11- ពេលជនសង្ស័យចាប់មកទីបញ្ជាការ ត្រូវឲ្យពាក់ម៉ាស លាងដៃ បាញ់ថ្នាំសម្លាប់មេរោគ វាដកម្ដៅ។
12- ត្រូវពិនិត្យសម្ភារៈជាប្រចាំមាន៖ ម៉ាស់ អាល់កុល ស្រោមដៃ ថ្នាំបាញ់សម្លាប់មេរោគ របាំងមុខការពារជំងឺកូវីដ-១៩ ម៉ាស៊ីនវាស់កម្ដៅ។
13- កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញទាំងអស់ ត្រូវបិទច្បាប់ ហាមមិនឲ្យចូលរួមកម្មវិធីនិងការជួបជុំផ្សេងៗ។
14- ករណីដឹងខ្លួន សង្ស័យថាមានអាការៈពាក់ព័ន្ធជំងឺកូវីដ-១៩ ត្រូវរាយការណ៍ជូនមេបញ្ជាការអង្គភាពតាមឋានានុក្រម។

15-តាមបណ្ដាខណ្ឌទាំង១៤ ចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ត្រូវរៀចំទីតាំងសម្រាប់ ធ្វើចត្តាឡីស័ក។
-មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងបង្កើតក្រុមការងារ ដើម្បីចុះត្រួតពិនិត្យតាមបណ្ដាខណ្ឌទាំង១៤ ៕
ដោយ៖ ចន្ទ លីហ្សា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print