ការចំណាយសម្រាប់កម្មវិធីប្រកួតកីឡាអូឡាំពិកទីក្រុងតូក្យូនៅឆ្នាំក្រោយគ្រោងចំណាយ៩៦០លានដុល្លារអាមេរិក

ចែករំលែក៖

សារព័ត៌មាន CNA បានចេញផ្សាយរបាយការណ៍កាលពីថ្ងៃទី៣០ វិច្ឆិកាថា អ្នករៀបចំព្រឹត្តិការណ៍កីឡាអូឡាំពិកបានប៉ាន់ប្រមាណថាការចំណាយកម្មវិធីព្រឹត្តិការណ៍អូឡាំពិកដែលត្រូវបានរៀបចំឡើងនៅឆ្នាំក្រោយអំឡុងពេលវិបត្តិកូវីដ-១៩នឹងមានទឹកប្រាក់ប្រមាណ១០០ពាន់លានផោន (៩៦០លានដុល្លារ) ។

ប្រព័ន្ធផ្សព្វផ្សាយជប៉ុនបានរាយការណ៍ថា ការចំណាយសរុបក្នុងការពន្យាពេលព្រឹត្តិការណ៍កីឡាសម្រាប់មួយឆ្នាំនឹងកើនឡើងដល់២០០ពាន់លានអឺរ៉ូ។

អ្នកនាំពាក្យរបស់អ្នករៀបចំកម្មវិធីបានប្រាប់សារព័ត៌មានរ៉យទ័រថា សេចក្តីប្រកាសមួយនឹងត្រូវធ្វើឡើងលើរបាយការណ៍បណ្តោះអាសន្នបន្ទាប់ពីមានកិច្ចពិភាក្សារវាងទីក្រុងតូក្យូឆ្នាំ២០២០ រដ្ឋាភិបាលទីក្រុងតូក្យូ និងរដ្ឋាភិបាលជប៉ុននៅថ្ងៃពុធ។

ថវិកាផ្លូវការចុងក្រោយដែលផ្តល់ដោយគណៈកម្មាធិការរៀបចំនៅខែធ្នូឆ្នាំ២០១៩ មុនពេលព្រឹត្តិការណ៍កីឡាត្រូវបានពន្យាពេលដោយសារជំងឺរាតត្បាតកូវីដ១៩ មានចំនួន១២,ពាន់លានដុល្លារ។

គណៈកម្មាធិការអូឡាំពិកអន្តរជាតិបាននិយាយថា ពួកគេរំពឹងថានឹងចំណាយ៨០០លានដុល្លារបន្ថែមទៀតពីការពន្យាពេល ប៉ុន្តែអ្នករៀបចំដែលមានមូលដ្ឋាននៅប្រទេសជប៉ុនមិនបានផ្តល់តួលេខជាក់លាក់ទេ។គណៈកម្មាធិការរៀបចំនៅទីក្រុងតូក្យូឆ្នាំ២០២០ ត្រូវបានគេរំពឹងថា នឹងប្រកាសជាផ្លូវការនូវថវិកាកែសំរួលមុនដំណាច់ឆ្នាំនេះ ៕ដោយ៖ភារៈ

...

 

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print