ក្រសួងការងារ ចេញសេចក្ដីណែនាំបន្ថែមពីវិធានការបង្ការជំងឺកូវីដ១៩ នៅតាមរោងចក្រ-សហគ្រាស

ចែករំលែក៖

ភ្នំពេញ៖ នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២០ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីណែនាំបន្ថែម ស្តីពី វិធានការបង្ការជំងឺកូវីដ-១៩ នៅតាមរោងចក្រ សហគ្រាស។

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់ថា៖ ដើម្បីចូលរួមចំណែកបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ នៅតាមរោងចក្រ សហគ្រាស ក្រសួងសូម ណែនាំដល់ម្ចាស់ ឬនាយករោងចក្រ សហគ្រាស , កម្មករនិយោជិត, ម្ចាស់ ឬអ្នកផ្តល់សេវាដឹកជញ្ជូនកម្មករ, មន្ត្រីអធិការកិច្ច ការងារ និងមន្ត្រីផ្សះផ្សាវិវាទការងារ ត្រូវអនុវត្តឱ្យបានត្រឹមត្រូវតាមស្មារតីនៃសេចក្តីណែនាំលេខ០០៤/២០ ចុះថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០ ស្តីពីការអនុវត្តវិធានការបង្ការជំងឺកូវីដ-១៩ នៅតាមរោងចក្រ សហគ្រាស របស់ក្រសួងការងារ និង វិជ្ជាជីវៈ និងតាមសេចក្តីណែនាំនានារបស់ក្រសួងសុខាភិបាល ក៏ដូចជាអាជ្ញាធរមានសមត្ថកិច្ច ជាពិសេសត្រូវ៖ បណ្តុះបណ្តាលសម្រាប់ម្ចាស់ ឬនាយករោងចក្រ សហគ្រាស៖
១. មិនត្រូវអនុញ្ញាតឱ្យបុគ្គលណាម្នាក់ដែលមិនមែនជាអ្នកគ្រប់គ្រង ឬកម្មករនិយោជិត ឬមន្ត្រីមានសមត្ថកិច្ច ជាពិសេសបុគ្គលដែលមានប្រវត្តិនៃការធ្វើដំណើរ និងស្នាក់នៅមិនច្បាស់លាស់ ចេញចូលបរិវេណរោងចក្រ សហគ្រាស ជាពិសេសក្នុងបរិវេណផលិតកម្មជាដាច់ខាត។

២. ត្រូវក្ដាប់ឱ្យបាននូវប្រវត្តិនៃការធ្វើចត្តាឡីស័ក ការស្នាក់នៅ និងស្ថានភាពសុខភាពរបស់ភ្ញៀវបរទេស ដែលត្រូវមក ធ្វើទស្សនកិច្ចនៅរោងចក្រ សហគ្រាស ដោយត្រូវកត់ឈ្មោះ លេខទូរសព្ទ និងអាសយដ្ឋានស្នាក់នៅរបស់ភ្ញៀវទាំងនោះ ហើយរក្សាទុកឱ្យបានល្អ។

៣.ត្រូវស្នើសុំ និងតម្រូវឱ្យភ្ញៀវ និងមន្ត្រីមានសមត្ថកិច្ច លាងដៃនឹងទឹកអាល់កុល ឬជែល ឬសាប៊ូ វាស់កម្ដៅ និង ពាក់ម៉ាស់ មុននឹងអនុញ្ញាតឱ្យចូលក្នុងបរិវេណរោងចក្រ សហគ្រាស ។ សម្រាប់មន្ត្រីក្រសួងដែលមិនអនុវត្តតាមវិធានការនេះ សូមជូនដំណឹងមកក្រសួងតាមរយៈ Telegram លេខ ០១២ ៨៦៨ ៦៩៩ ឬ ០១២ ៨៧២ ១៦១ ឬ ០១៧ ៩៨៧ ២៦១ ដើម្បីក្រសួងដាក់ទណ្ឌកម្មលើមន្ត្រីនោះ។
៤. ត្រូវចាត់តាំងអ្នកគ្រប់គ្រងចំនួន ២នាក់ ឬបុគ្គលិក ១ក្រុម ឱ្យទទួលខុសត្រូវលើការងារផ្សព្វផ្សាយ និងត្រួតពិនិត្យវិធានការបង្ការ និងទប់ស្កាត់ជំងឺកូវីដ-១៩ ជាពិសេសត្រូវធ្វើបញ្ជីត្រួតពិនិត្យជាប្រចាំថ្ងៃ ដើម្បីតាមដានសកម្មភាពអនុវត្តជាក់ស្តែងនៅតាមច្រកចេញចូលរបស់រោងចក្រ សហគ្រាសរបស់ខ្លួន។ រោងចក្រ សហគ្រាស ត្រូវរក្សាទុកបញ្ជីត្រួតពិនិត្យដែលជាកម្មវត្ថុថ្មីនៃការធ្វើអធិការកិច្ចការងារនេះឱ្យបានត្រឹមត្រូវ។

៥. ត្រូវវាស់កម្ដៅគ្រប់កម្មករនិយោជិតទាំងអស់ មុននឹងអនុញ្ញាតឱ្យចូលក្នុងបរិវេណរោងចក្រ សហគ្រាស និងត្រូវ ផ្តល់ទឹកអាល់កុល ឬជែលលាងដៃ ឬសាប៊ូលាងដៃ នៅមាត់ច្រកចេញចូលអគារផលិតកម្ម សម្រាប់កម្មករនិយោជិតលាង សម្អាតដៃមុនពេលចូលធ្វើការ។
សូមអាននូវខ្លឹមសារទាំងស្រុងដូចខាងក្រោម៕

ដោយ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print