ខេត្តស្វាយរៀង៖ ជនសង្ស័យ៤នាក់ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនជាបន្តបន្ទាប់ក្នុងប្រតិបត្តិការស្រាវជ្រាវ បង្ក្រាបករណីជួញដូរ រក្សាទុកនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ព្រមទាំងដកហូតវត្ថុតាងមួយចំនួនធំបញ្ជូនទៅការិយាល័យជំនាញប្រឆាំងគ្រឿងញៀនខេត្តស្វាយរៀង។
ប្រតិបត្តិការស្រាវជ្រាវ បង្ក្រាបករណីជួញដូរ រក្សាទុកនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនបានធ្វើឡើងនៅថ្ងៃទី១និងទី២ខែធ្នូឆ្នាំ២០២០នៅ២ឃុំ
គឺកណ្តៀងរាយនិងឃុំរមាំងថ្កោល ស្រុកស្វាយទាប ។
សមត្ថកិច្ចនគរបាលបានឲ្យដឹងថាជនសង្ស័យទី១-ឈ្មោះជឿន ឡុងរីណាភេទប្រុស, ទី២-ឈ្មោះឈីត តីរ៉ា,
ទី៣-ឈ្មោះតេង វុទ្ធី ហៅក្ដាម
និងទី៤-ឈ្មោះវ៉ត សំអាល់។
ចំណែកវត្ថុតាងដែលដកហូតបានរួមមានថ្នាំញៀនប្រភេទមេតំហ្វេតាមីនចំនួន ១១កញ្ចប់, ជញ្ជីងថ្លឹងថ្នាំញៀន២គ្រឿង, ម៉ូតូ២គ្រឿង, ទូរសព្ទ័ដៃ៦គ្រឿង,ដាវសាមូរ៉ៃ២ដើមព្រមទាំងឧបករណ៍សម្រាប់ជក់ និងសម្ភារវេចខ្ចប់គ្រឿងញៀនមួយចំនួនទៀត។
ប្រភពបន្តថា ដោយអនុវត្តតាមបទបញ្ជារបស់លោកកឹង ឃន ស្នងការនគរបាលខេត្ត និងដោយមានការសម្របសម្រួលពីលោក ខាំ សុផារី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត កាលពីថ្ងៃទី១និង២ ខែធ្នូ ឆ្នាំ២០២០ កម្លាំងជំនាញផែនការងារប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ដឹកនាំដោយលោកកែវ សុថា ស្នងការរងទទូលផែនការងារប្រឆាំងគ្រឿងញៀននិងការិយាលយ័ប្រឆាំងគ្រឿងញៀនខេត្ត កម្លាំងអធិការដ្ឋាននគរបាលស្រុកស្វាយទាប បានបើកប្រតិបត្តិការស្រាវជ្រាវ បង្ក្រាបករណីជួញដូរ រក្សាទុកនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀននៅចំណុចឃុំកណ្តៀងរាយនិងឃុំរមាំងថ្កោល ស្រុកស្វាយទាប ដោយបានឃាត់ខ្លួនជនសង្សយ័បានជាបន្តបន្ទាប់ចំនួន៤នាក់ រួមទាំងវត្ថុតាងមួយចំនួនធំផងដែរ។
បច្ចប្បន្នជនសង្ស័យទាំង៤នាក់រួមជាមួយវត្ថុតាងត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលជំនាញបញ្ជូនទៅកាន់សាលាដំបូងខេត្តដើម្បីចាត់ការបន្តតាមច្បាប់៕ យឹម សុថាន