អាជ្ញាធរសង្កាត់ចោមចៅទី៣ចុះចែកម៉ាសដល់ប្រជាពលរដ្ឋនៅក្នុងផ្សារព្រៃទា ការពារកូវីដ-១៩

ចែករំលែក៖

ភ្នំពេញ​៖ អាជ្ញាធរសង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ​ នៅព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ​២០២០នេះ​ បាននាំយកម៉ាសដែលជាអំណោយរបស់សម្តេចតេជោហ៊ុនសែនទៅចែកជូនប្រជាពលរដ្ឋនិងអាជីវករនៅក្នុងផ្សារព្រៃទាដេីម្បីទប់ស្កាត់ការរីករាល់ដាលជំងឺកូវីដ-១៩។

ក្នុងការចុះចែកម៉ាសនេះផងដែរមានការដឹកនាំផ្ទាល់ដោយលោក វ៉ា សាវឿន​ ចៅសង្កាត់ចោមចៅទី៣​ និងចៅសង្កាត់រងរួមទាំងមន្ត្រីសង្កាត់ជាច្រេីនរូបផងដែរ។

ក្នុងឱកាដនោះលោក​ វ៉ា សាវឿន បានផ្តាំផ្ញេីដល់បងប្អូនប្រជាពលរដ្ឋទាំងអស់សូមនាំគ្នាពាក់ម៉ាស់និងបាញ់អាល់កុលលាងដៃគ្រប់ពេលវេលា ជាពិសេសក្មេងតូចៗ៕ដោយ​ សុខាសែនជ័យ​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print