NBA រាយការណ៍ពីការធ្វើតេស្តវិជ្ជមានជំងឺកូវីដ-១៩លើកីឡាករបាល់បោះ៤៨នាក់

ចែករំលែក៖

សមាគមអ្នកលេងបាល់បោះជាតិ(NBA)របស់អាមេរិកបានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា មានការធ្វើតេស្តវិជ្ជមានលើកីឡាករចំនួន៤៨នាក់មានផ្ទុកកូវីដ-១៩ ក្នុងចំណោមកីឡាករបាល់បោះ៥៤៦នាក់ដែលត្រូវបានសាកល្បងធ្វើតេស្តចាប់ពីថ្ងៃទី២៤ ខែវិច្ឆិកា ដល់ថ្ងៃទី៣០ ខែវិច្ឆិកា

យោងតាមការចេញផ្សាយរបស់សារព័ត៌មានស៊ីនហួរបានឲ្យដឹងកាលពីម្សិលមិញថា ការសាកល្បងជុំសម្រាប់កីឡាករបានប្រកាសចេញមកខណៈដែលកីឡាករបាល់បោះទាំងអស់បានវិលត្រឡប់មកក្រុមរបស់ពួកគេនៅមុនពេលដែលត្រូវចាប់ផ្តើប្រកួតនៅថ្ងៃទី១១ ខែធ្នូខាងមុខ។ សម្រាប់ការប្រកួតបាល់បោះជ្រើសរើសជើងឯកនៅអាមេរិករដូវកាលនេះគ្រោងនឹងចាប់ផ្តើមនៅថ្ងៃទី ២២ ខែធ្នូ ឆ្នាំ២០២០ខាងមុខ

សមាគមបាល់បោះNBA បានចេញសេចក្ដីថ្លែងការណ៍ថា ខ្លួននឹងធ្វើតេស្តកីឡាករទាំងអស់របស់ខ្លួនជារៀងរាល់ថ្ងៃពេញមួយរដូវកាលនេះ

...

យោងទៅតាមពិធីសារស្តីពីសុខភាព និងសុវត្ថិភាពដែលចេញផ្សាយដោយ NBA នាពេលថ្មីៗនេះកីឡាករទាំងអស់នឹងមិនត្រូវចេញហាត់ប្រាណយ៉ាងហោចណាស់១០ ថ្ងៃប្រសិនបើគាត់បានធ្វើតេស្តវិជ្ជមានជំងឺកូវីដ-១៩ ៕ដោយ៖ភារៈ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print