លោកបៃឌិនទទួលបានកៅអីតំណាងគ្រប់គ្រាន់តាមផ្លូវច្បាប់ក្រោយរដ្ឋកាលីហ្វ័រនីញ៉ាបានប្រកាសទទួលស្គាល់លោកបៃឌិន ជាអ្នកឈ្នះក្នុងការបោះឆ្នោតកាលពីថ្ងៃទី៤ខែធ្នូ ។
អគ្គលេខាធិការរដ្ឋកាលីហ្វ័រនីញ៉ាលោក Alex Padilla បានចុះហត្ថលេខាទទួលស្គាល់លោកបៃឌិនជាអ្នកឈ្នះ ទទួលបានកៅអីតំណាង៥៥៤កៅអី។ ការទទួលស្គាល់ជាផ្លូវការលោកបៃឌិនទទួលបាន២៧៩កៅអីតំណាង លើសពីចំនួនកំណត់២៧០។
នៅក្នុងការបោះឆ្នោតនៅអាមេរិកនាពេលកន្លងមក ការប្រកាសទទួលស្គាល់តែងតែងត្រូវបានរំលងក្រោយការបោះឆ្នោតដឹងថាភាគីណាជាអ្នកឈ្នះ។ ប៉ុន្តែនៅពេលនេះលោកត្រាំមិនបោះបង់នោះឡើយ គឺគាត់តវ៉ារហូតដល់ទីបំផុតក្នុងគោលដៅប្រែក្រឡាស់លទ្ធផលបោះឆ្នោត ។
បើទោះបីលោកបៃឌិនត្រូវបានប្រព័ន្ធផ្សព្វផ្សាយនានាប្រកាសទទួលស្គាល់ថាជាអ្នកឈ្នះក្តី ប៉ុន្តែ ការទទួលស្គាល់ជាផ្លូវការតាមរដ្ឋនិីមួយៗមិនទាន់មានគ្រប់គ្រាន់នៅឡើយទេ គឺទើបតែពេលនេះរដ្ឋ ដែលមិនមានការតវ៉ាបានប្រកាសទទួលស្គាល់ទ្ធផលលោកបៃឌិនជាអ្នកឈ្នះ។
កន្លងមក បណ្តារដ្ឋយុទ្ធសាស្ត្រដូចជា Georgia, Michigan, Minnesota, Nevada, Pennsylvania និង Wisconsin គឺបានច្រានចោលការប្តឹងតវ៉ារបស់លោកត្រាំ ថាការបោះឆ្នោតមានការបន្លំ ប៉ុន្តែលោកត្រាំមិនមានភស្តុតាងគ្រប់គ្រាន់ដែលអាចយកជាផ្លូវការបានឡើយ៕
ដោយ៖ធីរីណា
លោកចូបៃដិនបានឈ្នះឆ្នោតជាផ្លូវការចំនួន ២៧៩ សំឡេង រូបថត៖ Reuters