រដ្ឋមន្ត្រីឥណ្ឌូនេស៊ីទទួលសំណូក​ ត្រូវរឹបអូសប្រាក់ជាច្រើនវ៉ាលិស

ចែករំលែក៖

រដ្ឋមន្ត្រីឥណ្ឌូនេស៊ីទទួលបន្ទុកកិច្ចការសង្គម​ បានចេញទៅសារភាពចំពោះនាយកដ្ឋានប្រឆាំងអំពើពុករលួយរបស់ប្រទេស ក្រោយពេលរកឃើញថាបានទទួលសំណូកដើម្បីចែកចាយជំនួយកូវីដ​-១៩ របស់រដ្ឋាភិបាល។
សារព័ត៌មានAP បានផ្សាយថា​ លោក Juliari Batubara បានទៅបង្ហាញខ្លួននៅមុខនាយកដ្ឋានប្រឆាំងអំពើពុករលួយ (KPK) ក្នុងរដ្ឋធានីហ្សាការតា​។ ការបង្ហាញវត្តមានក្រោយពេលប្រធាននាយករដ្ឋានប្រឆាំងអំពើពុករលួយស្នើឲ្យលោកចេញសារភាព​។
តាមការលើកឡើងរបស់​(KPK) លោក​Juliari Batubara បានរងការចោទប្រកាន់ពីបទ​ទទួលប្រាក់ខុសច្បាប់​ដល់ទៅ​១៧ពាន់លានរូព្យ៉ាស(rupiah) ប្រមាណ​១,២លានដុល្លារអាមេរិក​ពីក្រុមហ៊ុន ចំនួនពីរ តាមរយៈថ្នាក់ក្រោមរបស់លោក។
លោក Firli Bahuri ប្រធានគណៈកម្មការប្រឆាំងអំពើពុករលួយ​បាន​បញ្ជាក់ថា អ្នកផ្គត់ផ្គង់បានផ្តល់ជូនលោក​Batubara ០,៧ដុល្លារ (៧សេនដុល្លារ)​​ រាល់កញ្ចប់ជំនួយស្បៀងអាហារទាំងអស់ ដែលរដ្ឋាភិបាលបានចំណាយប្រាក់ទិញ​យកទៅចែកចាយអ្នកក្រដែលរងផលប៉ះពាល់ដោយកូវីដ​-១៩។
លោកFirli Bahuri បានបញ្ជាក់ថា រដ្ឋមន្ត្រីBatubaraអាចនឹងត្រូវជាប់គុកអស់មួយជីវិត​ ប្រសិនបើត្រូវបានកាត់ទោស ប៉ុន្តែការចេញសារភាពរបស់លោកអាចនឹងជួយបន្ថយទោសកំហុសរបស់លោកនាពេលកន្លងមក​។
ឥណ្ឌូនេស៊ីមានអ្នកឆ្លងកូវីដ​-១៩ ដល់ទៅ 570.000 ​នាក់ ច្រើនជាងគេបំផុតក្នុងចំណោមប្រទេសតំបន់អាស៊ាន​និងឈរលំដាប់ទីពីរ ក្នុងទ្វីបអាស៊ីបន្ទាប់ពីឥណ្ឌា​ដែលមានអ្នកឆ្លងជាង ៩,៦លាននាក់​៕


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print