កីឡាករស្នូកឃ័រលំដាប់លេខ១ ពិភពលោក Judd Trump បានយកឈ្នះកីឡាករ Lu Ning របស់ចិនក្នុងលទ្ធផល ៦-២ ដើម្បីរៀបចំការប្រកួតវគ្គផ្តាច់ព្រ័ត្រជើងឯកស្នូកឃ័រនៅអង់គ្លេស ដោយត្រូវប៉ះជាមួយកីឡារជម្រើសជាតិអូស្ត្រាលី Neil Robertson ។
លោក Trump អាយុ៣១ឆ្នាំរបស់អង់គ្លេសបានលើកពានរង្វាន់នេះកាលពី៩ឆ្នាំមុនហើយឡើងមកប៉ះជាមួយកីឡាករ Robertson ដែលបានឈ្នះកាលពីឆ្នាំ២០១៣ និងឆ្នាំ២០១៥ ។ Robertson បានធ្វើឱ្យមានភាពអស្ចារ្យ ក្នុងជ័យជម្នះ ៦-២ លើកីឡាករ Zhou Yuelong របស់ចិន។
កីឡាករ Judd Trump បានប្រាប់ទូរទស្សន៍ BBC ថា “វាពិតជាល្អណាស់ក្នុងការទទួលបានជ័យជំនះ ប៉ុន្តែវាពិតជាមានការប្រយុទ្ធខ្លាំងណាស់។ ខ្ញុំមិនបានលេងអស្ចារ្យទេ ប៉ុន្តែធ្វើបានល្អជាមួយគូប្រកួតសង្ឃឹមថាខ្ញុំនឹងទទួលបានជ័យជម្នះពីសមត្ថភាពសម្រាប់វគ្គផ្តាច់ព្រ័ត្រ”។
ចំណែកកីឡាករលំដាប់ទី៣ពិភពលោក Robertson វិញបាននិយាយថា“វាពិតជាល្អណាស់ ខ្ញុំពិតជាមិនបានធ្វើឱ្យមានកំហុសអ្វីទាំងអស់នៅក្នុងការប្រកួតទាំងមូល។ ខ្ញុំរង់ចាំ ដំណាក់កាលដំបូងនៃការក្លាយជាកីឡាករកំពូលគឺត្រូវប្រើដើម្បីឈ្នះជើងឯងសម្រាប់អាជីពរបស់ខ្ញុំ” ។
ការប្រកួតវគ្គផ្តាច់ព្រ័ត្រជើងឯកស្នូកឃ័រនៅអង់គ្លេសឆ្នាំ២០២០នេះនឹងធ្វើឡើងនៅពាក់កណ្តាលសប្តាហ៍នេះក្នុងទីក្រុងឡុង ដែលជាការប្រកួតដោយបិទទ្វារ និងអនុញ្ញាតឲ្យអ្នកគាំទ្រចូលទស្សនាមានចំនួនកំណត់ប៉ុណ្ណោះ ៕ដោយ៖ភារៈ