ខេត្តកំពង់ឆ្នាំង ៖ ពិតជាគួរឲ្យសង្វេគបំផុត គ្រួសារមួយនៅឃុំស្វាយជ្រុំ ស្រុករលាប្អៀរ បានស្លាប់មនុស្សជាបន្តបន្ទាប់ ក្នុងរយៈពេលតែប៉ុន្មានម៉ោង ហេតុការណ៍នេះដ៏រន្ធត់មួយនេះបានកើតឡើងកាលពីយប់ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២០ ។
ប្រភពពីប្រជាពលរដ្ឋនៅក្នុងភូមិបានឲ្យដឹងថា សពទាំងពីរនាក់ដែលស្លាប់ក្នុងគ្រួសារនេះ ១.សពលោកយាយ កក់ ផូ អាយុ ៩៣ឆ្នាំ និង ២.ឈ្មោះ ស៊ន សុគន្ធា ភេទ ស្រី អាយុ ៣០ឆ្នាំ ជាចៅ ធ្វើការរោងចក្រនៅភ្នំពេញ រស់នៅក្នុងឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។
ប្រជាពលរដ្ឋបានប្រាប់ឲ្យដឹងទៀតថា មូលហេតុដែលនៅក្នុងគ្រួសារនេះមានមនុស្សស្លាប់ន្តគ្នានោះ នៅមុនដំបូងក្នុងគ្រួសារនេះ មានលោកយាយឈ្មោះ កក់ ផូ អាយុ ៩៣ឆ្នាំ បានស្លា់ប់ដោយសារជំងឺ ក្រោយពីលោកយាយបានស្លាប់រួចហើយនោះ ក្រុមគ្រួសារបានផ្តល់ដំណឹងដល់កូនស្រីរបស់ខ្លួនឈ្មោះ ស៊ន សុគន្ធា ដែលធ្វើការរោងចក្រនៅភ្នំពេញ ប្រាប់យាយរបស់ខ្លួនបានស្លាប់ហើយ ។ ពេលដែលទទួលដំណឹងមរណៈភាពរបស់ជីដូនរបស់ខ្លួន ចៅស្រីក៏ប្រញាប់ ធ្វើដំណើរពីភ្នំពេញដើម្បីចូលរួមបុណ្យសពរបស់ជីដូនខ្លួន តែ អកុសល នៅធ្វើដំណើរដល់ពាក់កណ្តាលផ្លូវ ជួបគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែង យ៉ាងអាណោចអាធ័មតែម្តង ។ ក្រោយពេលកើតហេតុក្រុមគ្រួសារបាន ទៅយកសព ស៊ន សុគន្ធា មកផ្ទះ ដើម្បីធ្វើបុណ្យរួមគ្នាជាមួយសពលោកយាយតែម្តង ។
ទាំងនេះពិតជាធ្វើឲ្យគ្រួសារមួយនេះក្តុកក្តួលជាខ្លាំង ពេលដែលសមាជិកគ្រួសាររបស់ខ្លួនបានស្លាប់បន្តគ្នាបែបនេះ ។ អ្នកស្រុកនៅទីនោះគ្មានអ្វីនិយាក្រៅពីតែអាណិត សោកសង្រេងជាមួយក្រុមគ្រួសារសពនោះទេ ៕ ចន្ថា