ដាំទឹកឆុងកាហ្វេលើគ្រាប់កប់ដីផ្ទុះបណ្តាលឲ្យមនុស្ស២នាក់រងរបួសស្រាល

ចែករំលែក៖

ខេត្តបាត់ដំបង ៖ បើយោងតាមប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់លោកហេង រតនាប្រធានមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជាបានបញ្ជាក់ថា នៅព្រឹកថ្ងៃទី០៧ ខែធ្នូ​ ឆ្នាំ២០២០​ នៅភូមិសំឡូត​ ឃុំសំឡូត​ ស្រុកសំឡូត​ ខេត្តបាត់ដំបង​ មានប្រជាពលរដ្ឋចំនួន២នាក់​រងរបួសស្រាល​ដោយសារផ្ទុះគ្រាប់ជាសំណល់ពីសង្គ្រាម។ ករណីផ្ទុះនេះដោយសារគាត់ដាំទឹកដេីម្បីឆុងកាហ្វេ​ ដែលចង្ក្រានដុតអុសដាំទឹកស្ថិតចំពីលេីគ្រាប់កប់ក្នុងដី​ តែមហាសំណាងសម្រាប់ប្រជាពលរដ្ឋទាំង២រូបនេះ ដោយសារការផ្ទុះនោះ​ គឺផ្ទុះតែមួយផ្នែកតូច​ នៅមាន២-៣គ្រាប់ទៀត​ មិនផ្ទុះ​៕

ដោយ ស សម

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print