សម្តេចតេជោ ហ៊ុន សែន បង្ហាញបណ្តាញទាក់ទងសម្រាប់បរិច្ចាគថវិកា ទិញវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ធ្វើឱ្យប្រជាពលរដ្ឋរំភើបរកទីបំផុតគ្មាន

ចែករំលែក៖

ភ្នំពេញ៖ បន្ទាប់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានគិតគូរខ្ពស់ចំពោះសុខភាពពលរដ្ឋ មានការទទួលខុសត្រូវ ទប់ស្កាត់ការពារការរាតត្បាតជំងឺកូវីដ-១៩ ឈានដល់ត្រៀមទិញវ៉ាក់សាំងចាក់ទៀតនោះ កាន់តែធ្វើអោយប្រជាពលរដ្ឋរំភើបត្រេកអរ រកទីបំផុតគ្មាន។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសថា សប្បុរសជនដែលចង់ចូលរួមបរិច្ចាគថវិកាទិញវ៉ាក់សាំងការពារជំងឺកូវីដ១៩ អាចទាក់ទងតាមបណ្តាញចំនួនពីរ។

បើតាមសម្តេចតេជោ ហ៊ុន សែន បណ្តាញទាំងពីរនេះរួមមាន៖ ១៖ តាមរយៈលោក សេង ទៀង រដ្ឋលេខាធិការទីស្តីការគណរដ្ឋមន្ត្រីដែលមានលេខទូរស័ព្វ 012 961971 ប្រចាំការទទួលនៅទីស្តីការគណៈរដ្ឋមន្ត្រី និង ទី២៖ តាមរយៈធានាគារ ABA លេខគណនេយ្យ (001249176) Tep Sothy។

សម្រាប់ការចូលរួមតាម ABA សម្តេចតេជោ ហ៊ុន សែន បានស្នើសប្បុរសជនដាក់ឈ្មោះ និងទីកន្លែងរស់នៅឱ្យបានត្រឹមត្រូវ ដើម្បីសម្តេចបានធ្វើលិខិតថ្លែងអំណរគុណចំឈ្មោះពិតប្រាកដ។

ចលនានៃការបរិច្ចាគថវិកាជូនសម្តេចតេជោ ហ៊ុន សែន ដើម្បីទិញវ៉ាក់សាំងការពារជំងឺកូវីដ១៩ បានកើតឡើងជាបន្តបន្ទាប់ ក្រោយពេលសម្តេចតេជោ ប្រកាសពីការត្រៀមបម្រុងថវិកាទិញវ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋនៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០។ សម្តេចតេជោ ហ៊ុន សែន គ្រោងទិញវ៉ាក់សាំងប្រមាណ ១លានដូស សម្រាប់ចាក់លើប្រជាពលរដ្ឋប្រមាណ ៥០ម៉ឺននាក់ដំណាក់កាលដំបូង។

សូមបញ្ជាក់ថា រហូតដល់ព្រឹកថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន ទទួលបានថវិកាជាង ១៨លានដុល្លារហើយ។ សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកការចូលរួមបរិច្ចាគថវិកាទិញវ៉ាក់សាំងការពារជំងឺកូវីដ-១៩នេះ គឺជា «ខឿនការពារសុខភាពរបស់ប្រជាជន» បន្ទាប់ពីខឿនការពារជាតិរបស់ប្រជាជននាឆ្នាំ២០០៨ ដល់ឆ្នាំ២០១១។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្ររបស់ព្រះសង្ឃ និងជនរួមជាតិក្នុងចលនាប្រយុទ្ធប្រឆាំងជាមួយកូវីដ-១៩ ដែលសម្តេចចាត់ទុកថាជា «ខឿនការពារសុខភាពរបស់ប្រជាជន»៕

...

ដោយ ,សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print