រដ្ឋសភាអាមេរិក​អនុម័តថវិកាសម្រាប់ការពារជាតិ មានទឹកប្រាក់ ៧៤០ពាន់លានដុល្លារ​

ចែករំលែក៖

នៅថ្ងៃទី​៨ខែធ្នូ (ពេលវេលានៅអាមេរិក) រដ្ឋសភាអាមេរិកបានអនុម័តមូលនិធិការពារជាតិ (NDAA) សម្រាប់ឆ្នាំ​២០២១ដែលមានទឹកប្រាក់ដល់ទៅ​​៧៤០ពាន់លានដុល្លារ។​ ក្នុងការបោះឆ្នោតអនុម័ត ទទួលបានសំឡេងគាំទ្រ ​៣៣៥ទល់នឹង​៧៨សំឡេង។ នៅពេលនេះដែរ ក៏បានបញ្ជូនទៅកាន់ព្រឹទ្ធសភាអនុម័តជាបន្តមុនពេលបញ្ជូនទៅកាន់ប្រធានាធិបតីចុះហត្ថលេខាជាច្បាប់​។
ច្បាប់ស្តីពីការចំណាយប្រាក់​ការពារជាតិ​(NDAA) ​មានតម្លៃដល់ទៅ​៧៤០ពាន់លានដុល្លារ​ គឺជាការចំណាយដ៏ច្រើនដើម្បីទប់ស្កាត់ការគំរាមកំហែងពីប្រទេសចិន​។ ប៉ុន្តែលោកត្រាំ​ប្រកាសថា នឹងច្រានចោលការចំណាយខាងលើ​។
នៅក្នុងច្បាប់​(NDAA) បានស្នើដល់មន្ទីរបញ្ចកោណផ្លាស់ប្តូរឈ្មោះទីតាំងយោធា​ចំនួន​៣កន្លែង​​ ហើយនិងបង្កើតគណៈកម្មការដើម្បីផ្លាស់ប្តូរឈ្មោះ​។ លោកត្រាំបានចាត់ទុកថាការផ្លាស់ប្តូរឈ្មោះទីតាំងយោធាគឺជាការបំពានទៅលើទីតាំងយោធាអាមេរិក​។
នៅមុនពេលបោះឆ្នោតអនុម័តក្នុងសភា ​លោកត្រាំ​បានដាក់គំនាបទៅលើសមាជិកគណបក្សសាធារណរដ្ឋ​ឲ្យប្រឆាំងនិឹងច្បាប់​ខាងលើ​ ។​ ច្បាប់​(NDAA) ក្លាយជាច្បាប់​មានរយៈពេល៥៩ឆ្នាំ​ដែលត្រូវឆ្លងកាត់ការអនុម័ត ដោយសារតែមានទាំងប្រាក់រង្វាន់ពិសេសដល់សមាជិក​បម្រើការក្នុងយោធា និង គម្រោងយោធានានា មានទាំងការបណ្តុះបណ្តាលផងដែរ៕ដោយ៖ធី រីណា


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print