លោក ឃួង ស្រេង ចូលរួមមហាសន្និបាតសមាគមអន្តរជាតិអភិបាលក្រុងប្រើប្រាស់ភាសាបារាំង១៣០ប្រទេសតាមវីដេអូខនហ្វឺរ៉ែន មិនប៉ះពាល់ជំងឺកូវីដ-១៩ឡើយ

ចែករំលែក៖

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និង លោកនួន ផារ័ត្ន អភិបាលរងរាជធានី បានចូលរួម
កម្មវិធីមហាសន្និបាតសមាគមអន្តរជាតិអភិបាលក្រុងប្រើប្រាស់ភាសាបារាំងលើកទី៤០ នៅឆ្នាំ២០២០នេះដែលបានប្រារព្ធធ្វើឡើងនៅទីក្រុងទុយនីស ប្រទេសទុយនេស៊ី ហើយកិច្ចប្រជុំនេះមានការចូលរួមប្រជុំដោយផ្ទាល់និងការប្រជុំតាមរយៈការ បញ្ជូនរូបភាព និងសំឡេងមកពីបណ្តាទីក្រុងចំនួន១៣០ស្មើនិឹង១៣០ប្រទេស ដែលជាទីក្រុងប្រើប្រាស់ភាសាបារាំង បើទោះបីលើពិភពលោកប្រឈមនឹងជំងឺកូវីដ-១៩ក៏ដោយ។
កិច្ចប្រជុំនេះ បានប្រព្រឹត្ដទៅនៅល្ងាចថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២០ សម្រាប់ទីក្រុងភ្នំពេញ បានបើកកិច្ចប្រជុំនេះតាមរយៈការបញ្ជូនរូបភាពនិងសំឡេងនៅសាលារាជធានីភ្នំពេញក្រោមវត្តមានលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដើម្បីចូលរួមពិភាក្សាក្នុងកម្មវិធីមហាសន្និបាតនេះ។
កិច្ចប្រជុំត្រូវបានបែងចែកជា៣ផ្នែកធំៗ ៖ ទី១-សន្និសីទស្ដីពីទីក្រុងកំពុងអភិវឌ្ឍន៍និងប្រព័ន្ធឌីជីថល។ទី២-កិច្ចប្រជុំការិយាល័យអចិន្ត្រៃយ៍លើកទី៩២ របស់សមាគមAIMF ។ ទី៣-កម្មវិធីបើកមហាសន្និបាតលើកទី៤០របស់សមាគម AIMF ដែលមាន២ ផ្នែកសំខាន់ៗ ។
កិច្ចប្រជុំនេះធ្វើឡើងក្រោមអធិបតីភាពរបស់លោកស្រីANNE Hidalgo អភិបាលទីក្រុងប៉ារីសនិងជាប្រធានសមាគម AIMF ។ ពាក់ព័ន្ធនឹងពិធីបើកសន្និបាតស្តីពីទីក្រុងកំពុងអភិវឌ្ឍន៍និងប្រព័ន្ធឌីជីថល នេះ គឺជាមហាសន្និបាតលើកទី៤០ របស់សមាគមAIMF ហើយ សមាគមAIMFតែងតែប្រារព្ធធ្វើជាមួយនឹងសន្និសីទបច្ចេកទេសក្រោមប្រធានបទដាច់ដោយឡែកពីឆ្នាំមួយទៅឆ្នាំមួយទៀតសម្រាប់ឆ្នាំ២០២០នេះ ។ សមាគមAIMFបានរៀបចំសន្និសីទមួយក្រោមប្រធានបទទីក្រុងកំពុងអភិវឌ្ឍន៍និងប្រព័ន្ធឌីជីថល។
ទីក្រុងដែលបានចូលរួមក្នុងកិច្ចប្រជុំដោយផ្ទាល់និងតាមរយៈការបញ្ជូនតាមរូបភាពនិងសំឡេងនេះ មានទីក្រុងមួយចំនួន បានលើកឡើងពីអត្ថប្រយោជន៍នៃប្រព័ន្ធឌីជីថលនេះ មានប្រព័ន្ធឌីជីថល ធ្វើឲ្យសេដ្ឋកិច្ចមានការអភិវឌ្ឍរីកចម្រើនយ៉ាងលឿនបំផុត ហើយប្រព័ន្ធឌីជីថលនេះក៏មានគុណវិបត្តិមួយចំនួនផងដែរ បើយើងប្រើប្រាស់មិនត្រូវទិសដៅ។
សូមបញ្ជាក់ថា នៅវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃទី០៩ខែធ្នូនេះ កិច្ចប្រជុំការិយាល័យអចិន្ត្រៃយ៍លើកទី៩២របស់សមាគមAIMFនិឹងធ្វើឡើងក្រោមអធិបតីភាពលោកស្រីANNE Hidalgo អភិបាលទីក្រុងប៉ារីសនិងជាប្រធានសមាគម AIMF ៕ សំរិត


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print