រថយន្តសាំយ៉ុងបុកជាមួយរថយន្តម៉ាស់ស្តា ស្លាប់ម្នាក់និងរបួសធ្ងន់ស្រាល​៤នាក់​ នៅស្រុកត្បូងឃ្មុំ

ចែករំលែក៖

ខេត្ត​ត្បូងឃ្មុំ ៖​ យ៉ាងហោចណាស់ក៏មានមនុស្សស្លាប់​ម្នាក់ និង៤នាក់ទៀតរងរបួសធ្ងន់​និងស្រាលដោយសារតែបេីក​ បររថយន្ត​មិនគោរពសិទ្ធិអាទិភាពនិងខ្វះការប្រុងប្រយ័ត្ន​ធ្វើឱ្យរថយន្តពីរ​គ្រឿងបុកប៉ះគ្នា​ កាលពី​វេលាម៉ោង៦និង​៣០នាទី ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២០ នៅលើផ្លូវក្រាលកៅស៊ូ ត្រង់ចំណុចផ្លូវបំបែកជាបួន​ ស្ថិតនៅក្នុងភូមិត្រពាំងដុំ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ​ ។

យោងតាម​កំណត់​ហេតុ​របស់សមត្ថកិច្ច​បញ្ជាក់ថា​ នៅមុនពេលកើតហេតុរថយន្តសាំយ៉ុង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2Z-7450 ដឹកពងទាបើកបរក្នុងទិស​ដៅពីត្បូងទៅជើង ។ លុះពេលមកដល់
កន្លែងកើតហេតុបានជ្រុលទៅបុកពេញទំហឹងជាមួយរថយន្តម៉ាស់ស្តា (Mazda) ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AU-2877 ដែលបើកបរក្នុងទិសដៅពីលិចទៅកើត (ផ្លូវបាត់សិទ្ធិអាទិភាព)​ បណ្ដាលឱ្យស្លាប់ម្នាក់ របួសធ្ងន់ស្រាល៤នាក់ និងរថយន្តខូចខាតទាំងសងខាង។
កំណត់​ហេតុ​សមត្ថកិច្ច​បានសរសេរ​បញ្ជាក់ទៀតថា​ ក្នុងចំណោមជនរងគ្រោះ​ទាំង៥នាក់ឈ្មោះប៊ុន ជាង ភេទប្រុស អាយុ៨៦ឆ្នាំ ជនជាតិខ្មែរ នៅភូមិវាលតូច ឃុំសេដា ស្រុកតំបែរ ខេត្តត្បូងឃ្មុំ បានស្លាប់តាមផ្លូវពេលបញ្ជូនទៅមន្ទីរពេទ្យ។ ចំណែកអ្នករងរបួសធ្ងន់និងស្រាល៤នាក់ទៀត រួមមាន ៖ ១-អ្នកបើកបររថយន្តម៉ាស់ស្តា (Mazda) ឈ្មោះ នូ ភារម្យ ភេទប្រុស អាយុ៥៨ឆ្នាំ ជនជាតិខ្មែរ នៅភូមិសួងលិច សង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ (របួសធ្ងន់), ២-ឈ្មោះ ជា លាងយ៉េង អាយុ៥៦ឆ្នាំ ជនជាតិខ្មែរ នៅភូមិសួងលិច សង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ (របួសស្រាល), ៣-ឈ្មោះជា
ហ៊ាង ភេទស្រី អាយុ១២ឆ្នាំ ជនជាតិខ្មែរ នៅភូមិវាលតូច ឃុំសេដា ស្រុកតំបែរ ខេត្តត្បូងឃ្មុំ (របួសស្រាល) និង៤-អ្នកបើកបររថយន្តសាំយ៉ុង ឈ្មោះ ស្រឿន ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ នៅភូមិកញ្ចំ ឃុំកញ្ចំ ស្រុកពារាំង ខេត្តព្រៃវែង ( របួសធ្ងន់) ។

សមត្ថកិច្ច​បញ្ជាក់ថា​ ក្រោយ​​វាស់​វែង​តាម​ជំនាញ​បច្ចេកទេស​សន្និដ្ឋាន​ថា​ គ្រោះថ្នាក់​ចរាចរណ៍​នេះ​កេីតឡេីង​ដោយ​សារ​កត្តា​មិនគោរពសិទ្ធិអាទិភាព និងខ្វះការប្រុងប្រយ័ត្ន។
ចំពោះ​មធ្យោបាយ​ពាក់ព័ន្ធ​នឹង​គ្រោះ​ថ្នាក់​ចរាចរណ៍​នេះ​ សមត្ថកិច្ចជំនាញចរាចរណ៍បានយករថយន្តទាំង២គ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ស្នងការដ្ឋានខេត្ត​ ៕​ ដោយ​ ៖​ វណ្ណៈ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print