ខេត្តប៉ៃលិន៖ នារសៀលថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២០ នៅពហុកីឡដ្ឋានភ្នំចេក ស្ថិតនៅសង្កាត់បរយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តបានរៀបចំមហាស្រពបង្ហើរខ្លែងឯកខ្មែរ ថ្នាក់ខេត្ត លើកទី១ ឆ្នាំ២០២០ដោយមានការចូលរួមពីបេក្ខជន បេក្ខនារី មកពី ៨ឃុំ/សង្កាត់ ទូទាំងខេត្ត ស្ថិតក្រោមអធិបតីភាព លោក ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន។
លោក ព្រហ្ម រដ្ឋា ប្រធានមន្ទីរវប្បធម៌
និងវិចិត្រសិល្បៈខេត្តប៉ៃលិន បានឱ្យដឹងថា ក្នុងមហោស្រព
បង្ហើរខ្លែងឯកខ្មែរ ថ្នាក់ខេត្ត លើកទី១ ឆ្នាំ២០២០នេះ គឺមានការចូលរួម
ពីសំណាក់បេក្ខជន-បេក្ខនារី តាមបណ្តាឃុំ/សង្កាត់ ទាំង០៨ ដោយមាន ១៦ខ្លែង បូករួមទាំងខ្លែង
របស់មន្ទីរចូលរួមបង្ហើរជានិមិត្តរូបផងដែរ ។
លោក ផាន់ ចាន់ធុល អភិបាល
ខេត្តប៉ៃលិន បានមាន
ប្រសាសន៍លើកឡើងថា ការរៀបចំការប្រកួតប្រជែងក្នុងមហោស្រពបង្ហើរខ្លែងឯកខ្មែរ ថ្នាក់ខេត្ត លើកទី០១ ឆ្នាំ២០២០នេះ គឺក្នុងគោលបំណង
ផ្សព្វផ្សាយជូនដល់ប្រជាពលរដ្ឋទាំងអស់ឲ្យបានស្គាល់ បានយល់កាន់តែច្បាស់ អំពីភាពសម្បូណ៍បែបនៃសម្បត្តិបេតិកភណ្ឌវប្បធម៌ជាតិ ដោយបានបង្កប់
នូវអត្តសញ្ញាណជាតិដ៏រឹងមាំ ដែលជាប្រភពមិនចេះរីងស្ងួតក្នុងការចូលរួមអភិវឌ្ឍន៍សង្គមជាតិ និងជាការរំលឹកគុណូបការៈរបស់បុព្វបុរសខ្មែរយើង ដែលបានបន្សល់ទុកនូវស្នា
ដៃដែលមិនអាចកាត់ថ្លៃបានសម្រាប់យើងគ្រប់គ្នាជាកូនចៅជំនាន់ក្រោយ។
លោក អភិបាលខេត្ត ក៏បានជំរុញដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងមន្ទីរវប្បធម៌និងវិចិត្រសិល្ប:ខេត្ត ត្រូវយកចិត្តទុកដាក់ ព្រមទាំងសហការគ្នា ពង្រឹងពង្រីក និងបំផុសឲ្យ
មានការចូលរួមរាល់គ្រប់សកម្មភាពពីប្រជាពលរដ្ឋ និងស្រទាប់យុវជននានា ដែលទាក់ទងទៅនឹងសិល្បៈវប្បធម៌ថ្មីៗ ដើម្បីអភិវឌ្ឍន៍វប្បធម៌ជាតិ ក៏ដូចជាវប្បធម៌
ចម្រុះនៅតាមសហគមន៍ឲ្យបានស្ថិតស្ថិតគង់វង្ស។
នៅក្នុងឱកាសនោះដែរ លោក ផាន់ ចាន់ធុល ក៏បានមានប្រសាសន៍
ក្រើនរំលឹកឱ្យមន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ ត្រូវយកចិត្តទុកដាក់ និងទទួល
ខុសត្រូវខ្ពស់ ព្រមទាំងសហការគ្នា ចុះធ្វើការអប់រំផ្សព្វផ្សាយ និងណែនាំបងប្អូនប្រជាពលរដ្ឋ ចូលរួមអនុវត្តន៍តាមការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ដើម្បីបង្ការ និងទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ-១៩។
សូមបញ្ជាក់ថា ក្នុងមហោ
ស្រពបង្ហើរខ្លែងឯកខ្មែរ ថ្នាក់ខេត្ត លើកទី១ ឆ្នាំ២០២០ នេះ បានធ្វើការប្រកួតប្រជែងរយៈពេលពេញ១ ថ្ងៃ ហើយជាលទ្ធផល ខ្លែងសង្កាត់
ប៉ៃលិន មានឈ្មោះ (ខ្លែងឯកបារមីលោកយាយយ៉ាត) ទទួលបានជ័យលាភីលេខ ០១ ខ្លែងឃុំសាលាក្រៅ មានឈ្មោះ (ខ្លែងឯកឃុំសាលាក្រៅ) ទទួលបានជ័យលាភីលេខ ០២ និងខ្លែងសង្កាត់អូតាវ៉ៅ មានឈ្មោះ (ខ្លែងឯកសម្រស់ភ្នំខៀវមានសិទ្ធ) ទទួលបានជ័យលាភីលេខ ០៣៕
ដោយ÷ ស សារ៉េត