អ្នកនាំពាក្យក្រសួងសុខាភិបាល ពន្យល់​ពី​ការដក​រូបថត​អ្នក​វិជ្ជមាន​វីរុស​កូ​វីដ​-១៩ ចេញពី​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល​

ចែករំលែក៖

ភ្នំពេញ៖ ​ឆ្លើយតប​ទៅនឹង​សំនួរ​អ្នកសារព័ត៌មាន ពាក់ព័ន្ធ​នឹង​ការដក​រូបថត​អ្នក​វិជ្ជមាន​វីរុស​កូ​វីដ​-១៩ ចេញពី​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល លោកស្រី វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល បាន​ពន្យល់ថា ការធ្វើ​ដូច្នេះ​គឺជា​ផ្នែក​មួយ​នៃ​ការគោរព​សិទ្ធ​បុគ្គល ហើយ​ការដាក់​រូបថត​នេះ គឺ​អំឡុងពេល​នៃ​សកម្មភាព​ប្រតិបត្តិ​ការរុករក​។​

​លោកស្រី វេជ្ជបណ្ឌិតបានបន្ថែមថា “​យើង​ដាក់​រូបថត នៅពេលដែល​កំពុង​រុករក​ប៉ុណ្ណោះ តែ​ពេលនេះ​ពុំ​ត្រូវការ​ទៀត​ទេ ដោយ​យើង​ត្រូវគោរព​សិទ្ធិ​បុគ្គល​ផងដែរ ប៉ុន្តែ​ក្នុងអំឡុង​ពេលនេះ គឺ​យើង​ត្រឹម​ដាក់ឈ្មោះ​សិន ហើយ​នៅពេលដែល​យើង​គ្រប់គ្រង​ស្ថានការណ៍​បាន​ទាំងស្រុង នោះ ក្រសួង​នឹង​បន្ត​ដក​ទាំង​ឈ្មោះ​អ្នក​វិជ្ជមាន​ផងដែរ​”​។​

​ការ​ថ្លែង​ដូច្នេះ​របស់លោក​ស្រី វេជ្ជបណ្ឌិត គឺ​ពុំមែន​មានន័យថា ក្រសួងសុខាភិបាល​គ្រប់គ្រង​ស្ថានការណ៍​បាន​ទាំងស្រុង នៃ​ព្រឹត្តិការណ៍​សហគមន៍ ២៨​វិច្ឆិកា នោះទេ ប៉ុន្តែ​គឺ​ស្ថានភាព​នៃ​ការរកឃើញ​អ្នក​វិជ្ជមាន​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍ ២៨​វិច្ឆិកា បច្ចុប្បន្ននេះ គឺមាន​ការ​ថមថយ​ខ្លះៗ​ហើយ​។ ម្យ៉ាង​គឺ​ត្រូវគោរព​សិទ្ធិ​បុគ្គល​ផងដែរ ព្រោះថា​ពុំមាន​នរណាម្នាក់​ចង់ឱ្យ​មានការ​ឆ្លង​មកលើ​ខ្លួនឯង ឬ​ចម្លង​ទៅ​អ្នកដទៃ​នោះទេ ប៉ុន្តែ​ទោះជា​យ៉ាងនេះ​ក៏ដោយ ក៏​លោកស្រី វេជ្ជបណ្ឌិតនៅតែទទូច សូមឱ្យ​ប្រជាពលរដ្ឋ​កម្ពុជា​ទាំងអស់ ត្រូវតែ​បន្ត​ការប្រុងប្រយ័ត្ន​បន្ថែមទៀត ព្រោះថា​វីរុស​នេះ​បាន​ឆ្លង​ចូលទៅក្នុង​សហគមន៍​ជា​ចង្កោម និង​ដោយ​កន្លែង ហើយក៏​នៅមាន​ហានិភ័យ​ខ្ពស់​នៅឡើយ​។​

​លោកស្រី ក៏បាន​ស្នើថា​កុំ​ទាន់​មានការ​សន្និដ្ឋាន​វាយតម្លៃ​ពី​ព្រឹត្តិការណ៍​នេះ​ឱ្យសោះ ហើយ​ត្រូវ​រងចាំ​ការវាយតម្លៃ​ពី​ក្រសួងសុខាភិបាល​វិញ​៕ ​

...

ប្រភព, AKP

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print