ភ្នំពេញ ៖ ន្ទាប់ពីបានទទួលសារពីប្រជាពលរដ្ឋក្នុងផេកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានផ្តល់ព័ត៌មានបន្តទៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក និងប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារដេប៉ូ២ ដេីម្បីដឹកនាំកម្លាំងចុះរៀបចំសណ្តាប់ធ្នាប់នៅតាមបណ្តោយ ផ្លូវលេខ ១៣៤ សង្កាត់ផ្សារដ៉េប៉ូទី២ ខណ្ឌទួលគោក ដែលមានយាន្តដ្ឋានជួសជុលរថយន្តឈ្មោះ ជាងហេង និងឈ្មោះ សំ អឿន បានយកផ្លូវសាធារណ:ជាកន្លែងសម្រាប់ជួសជុលរថយន្តជាមួយគ្នានោះដែរកម្លាំងសណ្តាប់ធ្នាប់នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោកក៏បានធ្វេីការណែនាំអប់រំម្ចាស់អាជីវកម្មទាំងអស់ មិនត្រូវយកផ្លូវសាធារណ:មកធ្វេីអាជីវកម្មដែលបង្កឲ្យបាត់បង់សណ្តាប់ធ្នាប់ និងបង្កឲ្យមានការកកស្ទះដល់ការធ្វេីដំណេីររបស់ប្រជាពលរដ្ឋនោះទេ ៕
ដោយ៖ សិលា
...