រថយន្តឡិចសុីសRX300បុកម៉ូតូហុងដាឌ្រីមនៅផ្លូវបែកជាបួនពេញទំហឹង​ បណ្ដាលឲ្យរបួសពីរនាក់

ចែករំលែក៖

ភ្នំពេញ​ ៖​ រថយន្តឡិចសុីសRX300​ បេីក​បុកម៉ូតូហុងដាឌ្រីម​ពីចំហៀងពេញទំហឹង​ បណ្ដាលឲ្យមនុស្សរបួស២នាក់​ បង្កការភ្ញាក់ផ្អេីល​ដល់អ្នកដំណេីរកាលពីវេលាម៉ោង១២រំលងអាធ្រាត្រ​ ឈានចូលថ្ងៃទី​១១​ ខែធ្នូ​ ឆ្នាំ​២០២០​ នៅតាមបណ្ដោយផ្លូវ២០៥​ កែងផ្លូវ៣៨៤​ ស្ថិតក្នុងសង្កាត់ទួលស្វាយព្រៃ២ ខណ្ឌបឹងកេងកង​ រាជធានីភ្នំពេញ​ ។ 

​   តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា​ មុនពេលកេីតហេតុ​ គេឃេីញបុរសម្នាក់​និងនារីម្នាក់​ ជិះម៉ូតូមួយគ្រឿងម៉ាក​ ហុងដាឌ្រីម​ ស៊េរី២០១៥​ ពណ៌ខ្មៅ​ ពាក់ស្លាកលេខភ្នំពេញ​ 1FO-0824 ធ្វេីដំណេីរតាមបណ្ដោយផ្លូវ២០៥​ ទិសដៅពីលិចទៅកេីតក្នុងល្បឿនល្មម​ ខណៈមកដល់ផ្លូវកែងលេខ៣៨៤​ ក៏ត្រូវបានរថយន្តឡិចសុីសRX300 ពណ៌ស្ក​ ពាក់ស្លាកលេខ​ កណ្ដាល​ 2A-7717 បេីកបរដោយបុរសម្នាក់រួមនិងមិត្តភក្តិគាត់ម្នាក់ទៀត​ ធ្វេីដំណេីរតាមបណ្ដោយផ្លូវ៣៨៤​ ទិសដៅពីត្បូងមកជេីង​ ហេីយបានបុកម៉ូតូខាងលេីចំពីចំហៀងពេញទំហឹង​ បណ្ដាលឲ្យដួលអូសជិត១០ម៉ែត្រ​ និងធ្វេីឲ្យនារីម្នាក់រងរបួសត្រូវបញ្ចូនទៅកាន់មន្ទីរពេទ្យ​ និងបុរសម្នាក់ទៀតរងរបួសស្រាល​ ។ 

    ក្រោយកេីតហេតុ​ ភាគីទាំងពីរបាននិយាយចចារគ្នាអស់រយៈពេលយ៉ាងយូរ​នៅតែមិនត្រូវរ៉ូវគ្នា ទេីបសមត្ថកិច្ចមូលដ្ឋានទាក់ទងទៅជំនាញចរាចរណ៍ខណ្ឌបឹងកេងកង​ឲ្យចុះមកធ្វេីការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុក​ រង់ចាំដោះស្រាយតាមក្រោយ​ ៕​

    

...

ដោយ៖​ ភារ៉ា​ ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print