បុរសម្នាក់លួចឈើគេបម្រុងទុកធ្វើផ្ទះត្រូវសមត្ថកិច្ចឃាត់ខ្លួន

ចែករំលែក៖

ខេត្តរតនគិរី៖ បុរសម្នាក់ត្រូវនគរបាលស្រុកវើនសៃឃាត់ខ្លួនពាក់ព័ន្ធករណីលួចឈើចំនូន៨ដុំដែលគេបម្រុងទុកធ្វើផ្ទះ ដែលការឃាត់ខ្លួនជនសង្ស័យគឺមានការសម្របសម្រួលពីលោក រ៉ា បូរ៉ាន់ឌី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តផងដែរ។

ការឃាត់ខ្លួនបុរសខាងលើនេះបានធ្វើឡើងកាលពីវេលាម៉ោង១និង៣០នាទីរសៀលថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២០ ស្ថិតនៅភូមិកងណក ឃុំវើនសៃ ស្រុកវើនសៃ ខេត្តរតនគិរី។

នគរបាលស្រុកវើនសៃបានឱ្យដឹងថា ជនរងគ្រោះជាម្ចាស់ឈើបានរាយការណ៍មកសមត្ថកិច្ចថា មានគេចូលលួចយកទ្រព្យសម្បត្តិ ដូចជា: ឈើដាក់ជើងតាងចំនួន៤ដុំ និងឈើមេជណ្តើរចំនួន៤ដុំ ជាប្រភេទឈើធ្នង់សម្រាប់ធ្វើផ្ទះ។
ជនរងគ្រោះមានឈ្មោះ សិប នេន ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិកាវែត មុខរបរកសិករ មានទីលំនៅភូមិ-ឃុំកើតហេតុខាងលើ។

នគរបាលបានបន្តថា បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាមកម្លាំងសមត្ថកិច្ចបានចាត់កម្លាំងប្រចាំបញ្ជារបស់អធិការដ្ឋានសហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលឃុំវើនសៃ ចុះស្រាវជ្រាវដល់ទីកន្តែងកើតហេតុ។
លុះមកដល់វេលាម៉ោង៤និង២០នាទីរសៀលថ្ងៃ-ខែ-ឆ្នាំដដែល បានឈានទៅឃាត់ខ្លួនជនសង្ស័យឈ្មោះ សុង ស៊ូ ភេទប្រុស អាយុ៤៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិវើនសៃ ឃុំវើនសៃ ស្រុកវើនសៃ ខេត្តរតនគិរី៕ ដោយ៖ ជីវ័ន្ត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print