លោក ឃួង ស្រេង៖ មហាសន្និបាតលើកទី៤១ របស់ AIMFនឹងធ្វើឡើង នៅទីក្រុងគីហ្គាលីប្រទេសរូវ៉ាន់ដា (RWonda) នៅឆ្នាំ២០២១

ចែករំលែក៖

ភ្នំពេញ៖ មហាសន្និបាតលើកទី៤០ និងកិច្ចប្រជុំការិយាល័យអចិន្ត្រៃយ៍លើកទី៩២ នៃសមាគមគមអន្តរជាតិអភិបាលក្រុងប្រើប្រាស់ភាសាបារាំង(AIMF)ដែលបានធ្វើឡើងតាមរយៈការបញ្ជូនរូបភាព និងសំឡេងពីទីក្រុងទុយនីស ប្រទេសទុយណេស៊ី ត្រូវបានបញ្ចប់ នារាត្រីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០យប់ម៉ិញនេះ ។
រាជធានីភ្នំពេញ គឺជាសមាជិកអចិន្ត្រៃយ៍នៃសមាគមអន្តរជាតិអភិបាលក្រុង ប្រើប្រាស់ភាសាបារាំង (AIMF) បានចូលរួមប្រជុំ និងអនុមត័តាមរយៈប្រព័ន្ធបញ្ជូន រូបភាពនិងសំឡេងពីទីក្រុងទុយនីស ក្រោមអធិបតីភាពលោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ។
អង្គសន្និបាតបានសម្រេចជ្រើសរើស ទីក្រុងបរ័ដូ ប្រទេសបារាំង. ធ្វើជាកន្លែងប្រជុំការិយាល័យ
អចិន្ត្រៃយ៍ នៅខែមីនា និងជ្រើសរើសទីក្រុងគីហ្គាលី ប្រទេស រូវ៉ាន់ដា(RWonda)ធ្វើជាម្ចាស់ផ្ទះនៃមហាសន្និបាតAIMF លើកក្រោយនៅក្នុងខែកក្ដដា ឆ្នាំ២០២១។
កិច្ចប្រជុំដែលទើបបានបញ្ចប់ទៅនេះបានបែងចែកជា៣ផ្នែកធំៗគឺ៖សន្និសិទស្តីទីក្រុងកំពុងមានការអភិវឌ្ឍ និងឌីជីថល,កិច្ចប្រជុំការិយាល័យអចិន្ត្រៃយ៍លើកទី៩២របស់សមាគមAIMF ,កម្មវិធីបើកមហាសន្និបាតលើកទី៤០របស់សមាគមAIMFដែលមាន២ផ្នែក។  កិច្ចប្រជុំ នេះមានការចូលរួមពីប្រតិភូនៃសមាគមAIMFចំនួន១៣០ទីក្រុងក្រោមការសម្រប សម្រួលពីលោកស្រីAnne Hidalgo អភិបាលក្រុងប៉ារីស និងជាប្រធានសមាគម AIMF ផងដែរ។  របៀបវារៈជាច្រើនត្រូវបានលើកយកមកពិនិត្យពិភាក្សានិងអនុម័ត ក្នុងនោះមានការធ្វើបច្ចុប្បន្នភាពនៃបញ្ជីសមាជិក,ការអនុម័តលើកំណត់ហេតុ មហាសន្និបាតរបស់សមាគមលើកទី៣៩ ដែលបានធ្វើឡើងនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៩។ តាមរបាយការណ៍សកម្មភាពឆ្នាំ២០១៩, របាយការណ៍នៃការអនុវត្តថវិកាឆ្នាំ២០១៩ និងសេចក្តីថ្លែងការរបស់លោករតនាគារឹក,ការអនុម័ត លើគណនីឆ្នាំសារពើព័ន្ធ និងរបាយការណ៍ចំណាយឆ្នាំ២០១៩, ការអនុម័តលើ បញ្ជីសមាជិកភាពការិយាល័យអចិន្ត្រៃយ៍សម្រាប់ឆ្នាំ២០២១. ២០២២,ការទទួលសមាជិកថ្មីក៏ដូចជាការកំណត់កាល បរិច្ឆេទ,ទីតាំងនិងប្រធានបទមហាសន្និបាត សម្រាប់ឆ្នាំបន្ទាប់ផងដែរ៕ សំរិត


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print